អំពើពុក រលួយ របស់ វ៉ៅ សុខា ប្រធាន សូរិយោដី ខេត្តកែប បណ្តាល ឲ្យអគារ បាក់រលំ

អំពើពុករលួយដុះស្លែវ៉ៅ សុខា ប្រធានមន្ទីរ សូរិយោដីខេត្តកែប
ចេញផ្សាយ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩
ខេត្តកែប៖ក្នុងលិខិតអនុញាតសាងសង់ ត្រឹមតែ៥ជាន់ប៉ុណ្ណោះតែសំណង់នេះវិញសង់ទៅដល់៧ជាន់ឯនោះ…..?

កំហុស របស់លោក វ៉ៅ សុខា ប្រធានមន្ទីរ សូរិយោដីខេត្តកែប ក្នុងលិខិតអនុញាតសាងសង់ លោក វ៉ៅ សុខា ប្រធានមន្ទីរ សូរិយោដីខេត្តកែបបាន រកឃេីញកំហុសការសាងសង់ខុសលិខិតអនុញ្ញាតតាំងពីខែធ្នូ ២០១៩​ ហេតុ​អ្វី​មិនបញ្ឈប់ការសាងសង់​ ?

នៅថ្ងៃទី​ ៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ ខេត្ត​កែប​ បានចុះពិនិត្យសំណង់​អាគារ​នោះឃេីញថា​ សង់ខុសពីលិខិត​អនុញ្ញាត​ ហេីយតែក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់​ ៥​ ជាន់​ទេ​ តែម្ចាស់សំណង់​សង់ឡេីងបន្តរហូតដល់​ ៧​ ជាន់​ បណ្ដាល​អោយ​បាក់រលំនៅថ្ងៃទី​ ៣​ ខែ​ មករា​ ឆ្នាំ​ ២០២០​ តែម្ដង​ ។…….?

✓=ចម្ងល់សួថា…=
✓=ចុះបេីបានរកឃេីញកំហុសអ្នកសាងសង់តាំងពីថ្ងៃទី​ ៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ ចុះហេតុអីមិនព្រមចេញលិខិតផ្អាក​ ឬ​ បញ្ញ្ឈប់ការសាងសង់នោះទៅ ហេីយនៅតែបន្តអោយម្ចាស់នៅបន្តការសាងសង់ទាំងបំពានទៅវិញ…?

នេះគឺ​ជាកំហុសដ៏ធ្ងន់ធ្ងររបស់​លោក​ វ៉ៅ​ សុខា​ ប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​កែប​ ដែលបានបិទភ្នែក អោយជនល្មេីស បន្តការសាងសង់ទាំងខុសលិខិតអនុញ្ញាតបេីបនេះ ដោយមហាជន បានរិះគន់ថា សង្ស័យនិងអាច មានការជាប់ពាក់ព័ន្ធនឹងអំពេីពុករលួយ រួមគំនិត សុីសំណូកសូកប៉ាន់ បិតបាំង ទទួលផលប្រយោដ ពីម្ចាស់អាគារ ឈានទៅដល់សាងសង់ ទៅដល់៧ជាន់ឯនោះ។

គំរោង សាងសង់គិតត្រឹមតែ ៥ជាន់នោះទេទាំងនេះ ហេីយជាការឃុបឃិតគ្នា ដែលបានបង្កអោយអាគារ មានកម្ពស់៧ជាន់បានបាក់ដោយងាយបានបណ្តាលបងប្អូន ជាប់ក្នុងអគារ ៤៤នាក់ ស្លាប់៧នាក់និងរស់រងរបួសមួយចំនួន។

ករណីនេះគឺជាសោនាកម្មដ៏សែនរន្ធត់មួយនៅខេត្តកែប
ប្រពន្ធ័ផ្លូវច្បាប់អាចរក ឃេីញដែរទេចំពោះ មន្ត្រីណាខ្លះមានការជាប់ ពាក់ព័ន្ធនឹងករណីបាក់អគារកម្ពស់៧បានបណ្ដាលអោយមានស្លាប់មនុស្សស្លាប់ និង​ របួសរបួសជាច្រើននាក់ជាបន្តបន្ទាប់និងស្លាប់យ៉ាងអាណោចអាធម៌បែបនេះ។ដោយ តាព្រហ្ម