ហ្គេមបាញ់ត្រី ដ៏ធំ នៅទល់មុខ ប៉ុស្តិ៍ចាក់អង្រែក្រោម បានផ្គើន និង បទបញ្ជា របស់ លោក អភិបាល រាជធានី

ទីតាំងហ្គេមបាញ់ត្រីដ៏ធំមួយកន្លែងបើកទល់មុខប៉ុស្ដិ៍ចាក់អង្រែក្រោម បានផ្គើន និងបទបញ្ជា សាលា រាជធានីភ្នំពេញ

ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងពិភពកម្សាន្ដដាហ្វូហាវ បង្កប់ហ្គេមបាញ់ត្រីដ៏ធំ កំពុងបើកទទួលក្មេងៗចូលលេងយ៉ាងអាណាធិបតេយ្យ ពុំដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬ មន្ត្រីជំនាញណាចុះបង្ក្រាបនោះទេ។

ទីតាំងដែលគេរាយការណ៍ថា ស្ថិតនៅក្នុងផ្សារទំនើប ទល់មុខប៉ុស្ដិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម មានស្លាកយីហោ ពិភពកំសាន្ដ ដាហ្វូហាវ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីនេះលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ លោកបានបញ្ជាក់ថា « លឺថាមានច្បាប់បើកជាមជ្ឍមណ្ឌលកំសាន្ដ
ខ្ញុំបានរាយការណ៍ទៅលោកអភិបាលហើយ គាត់និងឲ្យក្រុមការងារចុះ» ។

ដោយឡែកលោក ពេជ្រ កែវមុន្នី អភិបាល ខណ្ឌមានជ័យ អង្គភាពតាព្រហ្ម យើងមិនអាចសុំការបំភ្លឺបាន នៅឡើយ នាៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ ដោយសារ ទូរស័ព្ទលោកទាក់ទងមិនបាន ។

គួររំលឹកថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុចដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

ប្រភពព័ត៌មានច្បាស់ការមួយបានឲ្យដឹងថា ទីតាំងនេះមានម្ចាស់ជាជនជាតិចិន និង មានមេការជាខ្មែរ ថែមទាំងមានអាជ្ញាប័ណ្ណបើកអាជីវកម្មទៀតផង ។ ប្រភពដដែលបានបន្តថា គេសង្កេតឃើញ ក្មេងៗមកចូលលេងយ៉ាងគគ្រឹកគគ្រេង ហើយពេលខ្លះក្មេងទាំងនោះនាំគ្នាគេចម៉ោងរៀន ដើម្បីមកលេងហ្គេមរហូតភ្លេចរៀនភ្លេចសូត្រ ។

មហាជនទូទៅនិងប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងខាងលើកំពុងរងចាំមើលចំណាត់ការរបស់លោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ និង លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ តើនឹងមានវិធានការច្បាប់ចំពោះបនល្បែងមួយនេះបែបណា?

ក្តីព្រួយបារម្មណ៍របស់ប្រជាពលរដ្ឋលើវាសនាអនាគត់កូនចៅ យុវវ័យ ខាងលើ ពលរដ្ឋទទូចស្នើសុំដល់អាជ្ញាធរសមត្ថកិច្ច នៅពេលនេះមេត្តាជួយចុះទៅពិនិត្យ ឬវិធានការជាបំណែកមួយ ដើម្បីកាត់ បន្ថយបទល្មើសក្នុងមូលដ្ឋានហើយក៏ ដើម្បីសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមផងដែរ ព្រោះអំពើចោរលួចឆក់ប្លន់ គឺបានកើតចេញពីប្រភព បនល្បែងសុីសងនេះឯង ។ដោយ តាព្រហ្ម ០៨៥ ៤៧ ៣៣៣៣ /