ហ្គេម បាញ់ត្រី នៅផ្លូវត្រសក់ ផ្អែម និងផ្លូវ លេខ ១៥៤ អភិបាល ខណ្ឌដូនពេញ កំពុងដេកលក់

ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង កំពុងបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរខណ្ឌដូនពេញ មិនខ្វាយខ្វល់ចុះបង្ក្រាប

ចេញផ្សាយ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩

ភ្នំពេញ ៖ ទីតាំងហ្គេមបាញ់ត្រី បើកលេងយ៉ាងរលូន ខណៈអាជ្ញាធរខណ្ឌដូនពេញ មិនខ្វាយខ្វល់ពីការចុះបង្ក្រាប។

ចំណែកប្រជាពលរដ្ឋ បានឱ្យដឹងថា មានទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង កំពុងបើកដំណើរការយ៉ាងរលូន ទទួលក្រុមអ្នកញៀនល្បែង សង្ស័យមានការប្រើប្រាស់ថ្នាំញៀនទៀតផង មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវត្រសក់ផ្អែម កែងនិងផ្លូវ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមរំលឹកថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន ដើម្បីធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងសង្គមជូនប្រជាពលរដ្ឋ ឱ្យស្របតាមគោលនយោបាយភូមិសង្កាត់មានសុត្ថិភាព ទាំង៩ចំណុច របស់ក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធផងដែរ៕