អធិការ ក្រុងបាត់ ដំបង មិនហ៊ាន បង្រ្កាប វង់ អាប៉ោង របស់ ម៉ែ ត្រង៉ោល

ទីតាំងល្បែងដុះស្លែរបស់( ម៉ែត្រង៉ោល)ដែលលេងរាប់ឆ្នាំហើយអធិការក្រុងបាត់ដំបងមិនហ៊ានក្អកសង្ស័យត្រូវថ្នាំសណ្តំ

ខេត្តបាត់ដំបង៖ល្បែងសុីសងអាប៉ោងមួយកន្លែង បេីកលេងជាយូរឆ្នាំណាស់មកហេីយ តែគេមិនដែលឃេីញមានសមត្ថកិច្ចណាអើតក្បាលចេញមុខបង្រ្កាបឡេីយមិនត្រឹមតែប៉ុណ្ណោះ ល្បែងអាប៉ោងមួយកន្លែងនេះបេីកលេងបានគឺសង្ស័យមកពីមានការបេីកដៃពីសមត្ថកិច្ចអោយលេងទេដឹង ទេីបកន្លែងនេះបេីកលេងបានយូរឆ្នាំបែបនេះ ។.

តាមប្រភពព័ត៌មានដែលសូមមិនបញ្ចេញឈ្មោះបានប្រាប់និងបញ្ជាក់ពីទីតាំងអោយកាន់តែច្បាស់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះថា

ល្បែងអាប៉ោងនេះបេីកលេងនៅ ភូមិចំការសំរោង ១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ទីតាំងលំអិត ក្រុមទី 27 ក្រុមទី 26 / 25 /24 / ផ្លូវទៅស្រែ 1000 ។.

ដែលមានម្ចាស់ទីតាំងដែលបេីកលេងអាប៉ោងនេះមានឈ្មោះ ហៅថា( ម៉ែត្រងោល )យកតុងផងលេងខ្លួនឯងផង

ដូច្នេះប្រជាពលរដ្ឋសូមសំណូមដល់លោកអធិការក្រុងបាត់ដំបងសូមមេត្តាមានវិធានការបង្ក្រាបទៅលើទីតាំងល្បែងខាងលើនេះផងដើម្បីគោរពអោយបាននូវបទបញ្ជារបស់ក្រសួងមហាដែលដាក់ចុះភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុចដើម្បីអោយប្រជាពលរដ្ឋមានក្តីសុខសាន្តជៀសផុតរាល់អំពើរចោរកម្មទាំងឡាយបើមិនបង្ក្រាបទេនោះនឹងកើតមានការរិ:គន់ពីប្រជាពលរដ្ឋកាន់តែខ្លាំងឡើងហើយនឹងអស់ជំនឿទៅលើសមត្ថកិច្ចជាក់ជាមិនខាន៕