លោក សឿន បំពាន ច្បាប់រដ្ឋបាល

លោក ណុប សឿន បំពានច្បាប់រដ្ឋបាល

ខេត្តកោះកុង៖លោក ណុប សឿន និង ប្រពន្ធ ឈ្មោះ កែវ ចិន្តា អ្នកទាំងពីរនេះ បំពាន ធ្វើ របង រំលោភ លើដី ចំណីប្រឡាយ មេ ដែលជា ប្រឡាយរំដោះទឹក ដ៍សំខាន់បំផុត មិនតែប៉ុណ្ណោះ លោក ណុប សឿន នេះ បានរំលោភ ទៅលើ អាជ្ញាធរ ឃុំ និង ស្រុក ដែលបានចុះហាមឃាត់ បីដងមកហើយ និងធ្វើកិច្ចសន្យា កុំអោយធ្វើរបង ថ្មនេះតទៅទៀត។

ឥឡូវនេះ លោក ណុប សឿន ធ្វើរបង ថ្ម បំពានលើ ដី ប្រឡាយមេ លើស ២ម៉ែត្រដោយមិនគឹតចំណី ដីប្រឡាយ។

នៅក្នុងច្បាប់ ការផ្ទេរសិទ្ធិ លក់ ដីទិញដីនោះ ឈ្មោះ ណុប មានត្រឹមតែ២៣ម៉ែត្រទេ តែពេលធ្វើ របង រំលោភ ជាង២ម៉ែត្រ។

ឥឡូវនេះ ណុប សឿន នេះ បាំង សំណាញ់ បឹត ហើយលួចធ្វើ របង ថ្មនេះ។

ចំាមើល ច្បាប់ របស់ អាជ្ញាធរ ស្រុក ស្រែអំបិល មាន ប្រសិទ្ធភាពទេចំពោះ លោក ណុប សឿន នេះទេ។

ប្រជាពលរដ្ឋ នៅក្នុង ស្រុក ស្រែអំបិល ទាំងអស់ គ្នា រងចាំ មើល។

តាម សម្ដី មេ ភូមិ បឹងព្រាវ ឃុំ បឹង ព្រាវ ស្រុក ស្រែអំបិលខេត្តកោះកុង បាននិយាយ ប្រាប់អ្នក កាសែតតាម ទូរស័ព្ទថារឿង លោកណុប សឿនធ្វើរបង ថ្មនេះ មាន លោក សួន សុីថា អតីត អភិបាល រងស្រុក ស្រែអំបិល ឥឡូវនេះឡើង ក្រុមប្រឹក្សាស្រុកវិញ ថាជាអ្នក អោយ លោក ណុប សឿន នេះធ្វើ របងថ្មនេះ។

ការអាង អំណាច អាងខ្សែខ្នង យ៉ាងនេះហើយទើប លោក ណុប សឿន។ ថ្លើមធំពាសមេឃយ៉ាងនេះហើយ លោក ណុប សឿន មិនញញើត និង អាជ្ញាធរនោះទេ។
រងចាំមើល បន្តទៀត( ២៩,១២,២០១៩)