Latest News

អគ្គនាយករងមីក្រូហិរញ្ញវត្ថុ អាតូម ត្រូវបាននគរបាលចាប់ខ្លួនករណីក្លែងលិខិតសុីដាច់ប្រាជាងក់៨លានដុល្លារអាមេរិក ភ្នំពេញ ៖ អគ្គនាយករងមីក្រូហិរញ្ញវត្ថុ អាតូម និងសហការីពីរ នាក់ទៀត ត្រូវបាននគរបាលព្រហ្មទណ្ឌចាប់ខ្លួនបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ។​ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ពាក់ពន្ធបទល្មើសឃុបឃិតក្លែងលិខិតសុីដាច់ប្រាក់ប្រមាណ៨ លានដុល្លារអាមេរិក ជាប្រាក់កម្ចីឥនទាន ។ យោងតាមរបាយការណ៍ដែលទទួលបាន ជនសង្ស័យមាន៖ ទី១-ឈ្មោះ អ៊ុក គិរីរតនៈ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅផ្ទះលេខ ២៧បេ ផ្លូវ៦៥៦ សង្កាត់និរោធ ខណ្ឌច្បារអំពៅ មានតួនាទីជាអគ្គនាយករងមីក្រូហិរញ្ញវត្ថុ អាតូម ខែភីថល ។ ទី២-ឈ្មោះ អ៊ូ វាសនា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះលេខ ៧៥ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មានតួនាទីជាប្រធានផ្នែកឥនទានគ្រិៈស្ថានមីក្រូហរញ្ញវត្ថុអាតូម ។ ទី៣-ឈ្មោះ វណ្ណ ប៊ុនធឿន ភេទប្រុស មានទីលំនៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។ ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននាថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០១៩ នេះបានបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ពន្ធ និង បណ្ដឹងរបស់ឈ្មោះ ហ៊ាង រតនា ភេទប្រុសអាយុ៤៧ឆ្នាំ មានតួនាទីជាប្រធាននាយកដ្ឋាននីតិកម្ម នៃគ្រិៈស្ថានមីក្រូហិរញ្ញវត្ថុអាតូម ខែភីថល ដែលមានកម្មវត្ថុប្ដឹងចោទពីបទ ក្លែងបន្លំឯកសារសាធារណៈ ( ក្លែងលិខិតផ្ទេរកម្មសិទ្ធិដី ផ្ទះ) ដើម្បីដាក់បញ្ចាំខ្ចីលុយធនាគារ ។ ក្នុងនោះមានឯកសារកម្ចីប្រាក់ជាច្រើនទៀត ដែលជនសង្ស័យបានគេឃុបឃិតគ្នាក្លែងបន្លំ នឹង វាយតម្លៃហួសពីការពិត ប្រយោជន៌ដើម្បីខ្ចីប្រាក់ពីធនាគារបានច្រើន ។ សរុបទឹកប្រាក់ដែលជនសង្ស័យបានឃុបឃិតគ្នា ក្លែងឯកសារ ខាងមីក្រូហិរញ្ញវត្ថុបាត់បង់ប្រមាណ៨ លានដុល្លារអាមេរិក ក្នុងរយៈពេលតែ២ឆ្នាំ ប៉ុណ្ណោះ ។ បុច្ចុប្បន្នជនសង្ស័យកំពង់ស្ថិតនៅដំណាក់កាលតំណាងអយ្យការធ្វើការសាកសួរនៅឡើយទេ។ សូមបញ្ជាក់ថា!​ ចំពោះជនសង្ស័យបន្ថែមទៀតដែលជាបក្ខពួកម្ចាស់ដើមបណ្ដឹងបានបង្ហាញ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់បន្តបន្ទាប់ទៀត៕

អគ្គនាយករងមីក្រូហិរញ្ញវត្ថុ អាតូម ត្រូវបាននគរបាលចាប់ខ្លួនករណីក្លែងលិខិតសុីដាច់ប្រាជាងក់៨លានដុល្លារអាមេរិក

ភ្នំពេញ ៖ អគ្គនាយករងមីក្រូហិរញ្ញវត្ថុ អាតូម និងសហការីពីរ នាក់ទៀត ត្រូវបាននគរបាលព្រហ្មទណ្ឌចាប់ខ្លួនបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ។​

នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ពាក់ពន្ធបទល្មើសឃុបឃិតក្លែងលិខិតសុីដាច់ប្រាក់ប្រមាណ៨ លានដុល្លារអាមេរិក ជាប្រាក់កម្ចីឥនទាន ។

យោងតាមរបាយការណ៍ដែលទទួលបាន ជនសង្ស័យមាន៖
ទី១-ឈ្មោះ អ៊ុក គិរីរតនៈ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅផ្ទះលេខ ២៧បេ ផ្លូវ៦៥៦ សង្កាត់និរោធ ខណ្ឌច្បារអំពៅ មានតួនាទីជាអគ្គនាយករងមីក្រូហិរញ្ញវត្ថុ អាតូម ខែភីថល ។

ទី២-ឈ្មោះ អ៊ូ វាសនា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះលេខ ៧៥ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មានតួនាទីជាប្រធានផ្នែកឥនទានគ្រិៈស្ថានមីក្រូហរញ្ញវត្ថុអាតូម ។

ទី៣-ឈ្មោះ វណ្ណ ប៊ុនធឿន ភេទប្រុស មានទីលំនៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។
ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននាថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០១៩ នេះបានបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ពន្ធ និង បណ្ដឹងរបស់ឈ្មោះ ហ៊ាង រតនា ភេទប្រុសអាយុ៤៧ឆ្នាំ មានតួនាទីជាប្រធាននាយកដ្ឋាននីតិកម្ម នៃគ្រិៈស្ថានមីក្រូហិរញ្ញវត្ថុអាតូម ខែភីថល ដែលមានកម្មវត្ថុប្ដឹងចោទពីបទ ក្លែងបន្លំឯកសារសាធារណៈ

( ក្លែងលិខិតផ្ទេរកម្មសិទ្ធិដី ផ្ទះ) ដើម្បីដាក់បញ្ចាំខ្ចីលុយធនាគារ ។ ក្នុងនោះមានឯកសារកម្ចីប្រាក់ជាច្រើនទៀត ដែលជនសង្ស័យបានគេឃុបឃិតគ្នាក្លែងបន្លំ នឹង វាយតម្លៃហួសពីការពិត ប្រយោជន៌ដើម្បីខ្ចីប្រាក់ពីធនាគារបានច្រើន ។

សរុបទឹកប្រាក់ដែលជនសង្ស័យបានឃុបឃិតគ្នា ក្លែងឯកសារ ខាងមីក្រូហិរញ្ញវត្ថុបាត់បង់ប្រមាណ៨ លានដុល្លារអាមេរិក ក្នុងរយៈពេលតែ២ឆ្នាំ ប៉ុណ្ណោះ ។

បុច្ចុប្បន្នជនសង្ស័យកំពង់ស្ថិតនៅដំណាក់កាលតំណាងអយ្យការធ្វើការសាកសួរនៅឡើយទេ។
សូមបញ្ជាក់ថា!​ ចំពោះជនសង្ស័យបន្ថែមទៀតដែលជាបក្ខពួកម្ចាស់ដើមបណ្ដឹងបានបង្ហាញ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់បន្តបន្ទាប់ទៀត៕