លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ អញ្ជើញ​ចូលរួម គោរព​វិញ្ញាណក្ខន្ធ​សព​លោក សេង សាញ់ ចៅសង្កាត់​ស្ទឹងមានជ័យ​ទី​១


(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ អញ្ជើញ​ចូលរួម គោរព​វិញ្ញាណក្ខន្ធ​សព​លោក សេង សាញ់ ចៅសង្កាត់​ស្ទឹងមានជ័យ ទី​១ ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃអាទិត្យ ទី​២១ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤÷៣០​នាទី​រសៀល ក្នុង​ជន្មាយុ ៧០​ឆ្នាំ​។

​ពិធី​បុណ្យសព​នេះ ប្រព្រឹត្តទៅ​នៅ​គេហដ្ឋាន ស្ថិតក្នុង​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ក្នុងការ​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ចូល​បច្ច័យ​ចំនួន ១​លាន​រៀល ភេសជ្ជៈ ០៨​កេស អង្ករ ២​បាវ និង​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​ផងដែរ​៕