លោក សេង​សាញ់​ ចៅសង្កាត់ស្ទឹងមានជ័យទី១ បានទទួលមរណភាពហេីយ! នៅមុននេះបន្តិច​

ភ្នំពេញ៖ លោក សេង សាញ់ ជាចៅសង្កាត់ស្ទឹងមានជ័យ១ ជាមន្រ្តីល្អបានបម្រេីរាស្ត្រ គួរអោយគោរព ពលរដ្ឋ រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ តែងស្ងប់ស្ងែងកោតសសើរ គោរពស្រលាញ់បំផុត ព្រោះគុណធម៌ សច្ចធម៌​ និងសេចក្តីស្មោះត្រង់ ជាមួយប្រជារាស្ត្រ ក្នុងនាមជាមន្រ្តីរាជការ ដែលមានកាតព្វកិច្ចបំពេញសេចក្ដីសុខហើយនិងសេចក្តីតម្រូវការជូនបងប្អូនប្រជាពលរដ្ឋ ។

លោកបានធ្វើជាចៅសង្កាត់អស់រយៈកាលជាង២០ឆ្នាំកន្លងមកតាំងពីសង្កាត់ស្ទឹងមានជ័យ ពុំទាន់ត្រូវបានបំបែកជាបីមកម្លេះ !

ស្នាដៃ អំពើល្អជាច្រើនរបស់លោក បានបន្សល់ទុកនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ អោយពលរដ្ឋ កូនចៅជំនាន់ក្រោយ ចងចាំលោកពុំភ្លេចឡើយ .!

លោក សេងសាញ់ជាចៅសង្កាត់ស្ទឹងមានជ័យ១ គួរអោយគោរពលោក បានលាចាកលោកនេះហើយ ចោលយើងនិងកូនចៅរបស់លោកព្រមទាំងមន្រ្តីសង្កាត់ស្ទឹងមានជ័យទី១សូមបងប្អូន ចូលរួមរំលែកទុក្ខចំពោះលោក ដូចបានជូនជា ដំណឹងមរណភាពដ៏សោកសៅនេះផង។
ក្នុងនាមអង្គភាពសារព័ត៌មានតាព្រហ្មនិងក្រុមការងារសូមបួងសួងទៅដល់ដួងវិញ្ញាណក្ខន្ធរបស់លោកសេងសាញ់ឲ្យបានទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លាតឡើយ៕
សូមអរគុណ