មាន់ជល់ និងអាប៉ោង នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បើកលេងយ៉ាង រលូន អាជ្ញាធរ និងអធិការខណ្ឌ ច្បារអំពៅ មិនបង្រ្កាប


ភ្នំពេញ) ÷សង្វៀនមាន់ជល់ រួមជាមួយល្បែងអាប៉ោងនឹងបៀខុសច្បាប់មួយកន្លែងបានដំណើរការបើកលេងបានដោយរលូនសង្ស័យសែន អាជ្ញាធរនឹងសមត្ថកិច្ច ខណ្ឌច្បារអំពៅអស់ហើយ។

អាជ្ញាធរឬសមត្ថកិច្ចបែរជាមិនហ៊ានធ្វើការបង្ក្រាប និងបណ្តោយឲ្យបើកលេងបានយ៉ាងគគ្រឹកគគ្រេងទៀតផង។

ដែលមានទីតាំងស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពច្បាស់ការពីបងប្អូនពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថាទីតាំងសង្វៀនខុសច្បាប់មួយកន្លែងបានដំណើរការបើកលេង បានយ៉ាងរលូន ដោយមានអ្នកញៀនល្បែងទាំងជាច្រើនបាននាំគ្នាភ្នាល់ចាក់លុយក្នុងមួយគូៗរ៉ាប់ពាន់ដុល្លា ជាក់ស្ដែង ទីតាំងល្បែងស៊ីសងខុសច្បាប់មួយនេះ បានបើកលេងយ៉ាងគគ្រឹកគគ្រេងដោយពុំមានអាជ្ញាធរឬសមត្ថកិច្ចណាហ៊ានចុះហាមឃាត់ ឬមានវិធានការបង្ក្រាបម្តងណានោះឡើយ។

ពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យទៅលើអាជ្ញាធរឬសមត្ថកិច្ចអាចបានទទួលលាភសក្ការៈណាមួយពីម្ចាស់ទីតាំងល្បែងសុីសងមួយនេះហើយ ទើបបានជាមិនហ៊ានធ្វើការបង្រ្កាប។

ប្រភពពីពលរដ្ឋបានឲ្យដឹងទៀតថាមានមនុស្ស ឈរចាំមើលផ្លូវបិទព័ត៌មានហើយមានអ្នកខ្លះទៀតឈរចាំសម្របសម្រួល។
ព្រមជាមួយគ្នានោះប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ក៏បានសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ គួរតែមានចំណាត់ការក្តៅបញ្ជាកម្លាំងក្រោមឱវាទចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែងសុីសងខាងលើ និងមានវិធានការបង្ក្រាបទាន់ពេលវេលា។

ជុំវិញរឿងល្បែងសុីសងខាងលើខាងសារព័ត៌មានតាព្រហ្មយើងរងចាំបកស្រាយរឺបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕