សង្វៀន(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់ នៅស្រុកឈូក បានដំណើរការបើកលេងបានយ៉ាងរលូន អធិការស្រុកឈូកមិនបង្រ្កាប

(ខេត្តកំពត) ÷ មានទីតាំងសង្វៀន(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់មួយនេះបានដំណើរការបើកលេងបានយ៉ាងរលូនស្ថិតនៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពតអាជ្ញាធរឬសមត្ថកិច្ចមិនហ៊ានធ្វើការបង្រ្កាប បែរជាបនល្បែងស៊ីសងខុសច្បាប់បើកលេងបានយ៉ាងរំភើយទៅវិញ

ពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យទៅលើអាជ្ញាធរឬសមត្ថកិច្ច នៅស្រុកឈូកជាអ្នកបើកដៃឲ្យសង្វៀន(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់មួយនេះបានដំណើរការបើកលេងបានយ៉ាងរលូនដោយពុំមានអាជ្ញាធរឬសមត្ថកិច្ច ណាហ៊ានចុះមកហាមឃាត់ឬនឹងធ្វើការបង្ក្រាបម្ដងណាឡើយ។

នោះឡើយឬមួយដូចពាក្យពលរដ្ឋបាននាំគ្នានិយាយថា÷អាចបានទទួលលាភសក្ការៈប្រចាំខែយ៉ាងច្រើនពីម្ចាស់បនល្បែងស៊ីសងមួយនេះហើយមើលទៅ
ជាក់ស្ដែងសង្វៀន(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់នៅភូមិឈើទាល ឃុំឈូក បានបើកលេងបានយ៉ាងរលូន
ហើយពលរដ្ឋបាននាំគ្នាសង្កេតឃើញមានមនុស្សជាច្រើននាក់ឈរចាំមើលផ្លូវបិទព័ត៌មានហើយមានអ្នកខ្លះទៀតនៅចាំសម្របសម្រួលដើម្បីបិតបាំងព័ត៌មាន។

សូម ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ឋ ស្នងការនគរបាលខេត្តកំពត គួរតែមានចំណាត់ការក្តៅចាត់កម្លាំងជំនាញក្រោមឱវាទចុះត្រួតពិនិត្យទីតាំងសង្វៀន(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់បើកលេងនៅភូមិខាងលើនេះហើយនឹងមានវិធានការបង្ក្រាបដើម្បីថែរក្សាភូមិឃុំមានសុវត្ថភាពឲ្យមានប្រសិទ្ធភាព។

ស្របពេលនេះប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យលោកអភិបាលរាជធានីខេត្ត
ឈប់ឲ្យកើតមានល្បែងស៊ីសងគ្រប់ប្រភេទ
ផ្ទុយទៅវិញអាជ្ញាធរឬសមត្ថកិច្ចនៅស្រុកឈូក នោះបែរជានាំគ្នាបិតភ្នែកបើកភ្លើងខៀវឲ្យសង្វៀន(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់នៅភូមិឈើទាល ឃុំឈូក បើកលេងបានយ៉ាងរំភើយទៅវិញ៕