បង្ក្រាប​ក្រុម​ចាប់​ជំរិត​ជនជាតិ​ចិន​ចំនួន​៤​ នាក់​ រំដោះ​ជនរងគ្រោះ​បានដោយសុវត្ថិភាព


ព្រះសីហនុ៖ លោកឧត្ដមសេនីយ៍ទោ ជួន​ ណារិន​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានអោយដឹងថា​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​អំពី​ករណី​ជនជាតិ​ចិន​ចាប់​ជនជាតិ​ចិន​ជំរិត​ទារលុយ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បានបញ្ជាផ្ទាល់​មករូបលោកជាស្នងការ​ត្រូវតែស្រាវជ្រាវបង្ក្រាបបទល្មេីសនេះអោយបាន​ ។

លោកឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន​ បានសហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ និង​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ស្រាវជ្រាវតាមវិធានការជំនាញ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​រហូតឃាត់ខ្លួន​ជនល្មើស​បានជា​បន្តបន្ទាប់​ ចំនួន​ ៤​ នាក់​ និង​ រំដោះ​ជនរងគ្រោះ​ជនជាតិ​ចិន​ បានដោយ​សុវត្ថិភាព​ ។

ហេតុការណ៍​ចាប់​ជំរិត​បានកេីតឡេីងនៅថ្ងៃទី​ ៥​ ខែ​ មិថុនា​ ឆ្នាំ​ ២០២០​ និងត្រូវ​បង្ក្រាប​បានជាបន្តបន្ទាប់នៅថ្ងៃទី​ ៧-៨​ ខែ​ មិថុនា​ ឆ្នាំ​ ២០២០​ ។