ភិក្ខុ លួន សុវ៉ាត ត្រូវសម្រេចឲ្យផ្សឹកដោយរកឃើញថា បានរួមភេទជាមួយនារីច្រើនក្នុងពេលតែមួយ

ចេញផ្សាយ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០

សៀមរាប)៖ យោងតាមលិខិតរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ថេរសភាខេត្ត សៀមរាប នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ថា ភិក្ខុ លួន សុវ៉ាត ដែលគេដឹងថាជា សកម្មជនសង្ឃនយោបាយ នៅពេលនេះ ត្រូវសម្រេចឲ្យផ្សឹក ដោយរកឃើញថាបានបានរួមភេទ(សេពមេថុនធម្ម)ជាមួយ នារីច្រើនក្នុងពេលតែមួយ។

ដោយអង្គថេរសភាខេត្ត បានស្តាប់វីដេអូសារសំលេងសន្ទនារៀបរាប់ពីសេចក្តីស្នេហាយ៉ាងស៊ីជម្រៅ របស់ភិក្ខុ លួន សុវ៉ាត ជាមួយស្ត្រីជាម្តាយ និងកូនស្រី ព្រមទាំងបានស្តាប់កំណត់ហេតុ ស្តាប់ការបំភ្លឺ របស់កូនស្រីមួយរូប អង្គប្រជុំសន្មតថា ភិក្ខុរូបនេះពិតជាបានសេពមេថុនធម្ម(មាតុគ្រាម)ជាមួយស្ត្រីភេទ ពិតប្រាកដមែន។

តាមព្រះវិន័យចែងក្នុងសិក្ខាបទត្រង់អាបត្តិបរាជិក(សេពមេថុនធម្ម)ភិក្ខុអង្គណាបានប្រព្រឹត្តធ្វើឲ្យកន្លង ត្រូវតែចាកចេញពីភិក្ខុភាវៈជាអ្នកបួស។