ក្រុមហ៊ុន បូមខ្សាច់ របស់លោក លឹមបូក បង្កការក្តៅក្រហាយ ដល់ពលរដ្ឋ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល

ស្រុកស្រែអំបិល ខេត្តកោះកុង

ចេញផ្សាយ៖ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០

តាព្រហ្មបានទទួលឯកសារនិងរូបភាព ជាច្រើន ពាក់ព័ន្ធបទល្មើស ការដ្ឋានបូមខ្សាច់ដែលមានលោក លឹម បុក ជាម្ចាស់អាជីវកម្ម ដែលបានទទួលអាជ្ញាប័ណ្ណ ពីក្រសួងរ៉ែនិងថាមពល។

ប៉ុន្តែ ការអនុវត្ត គឺបានគឺផ្ទុយពីច្បាប់អនុញ្ញាតិទាំងស្រុង ដែលបង្កើតអោយមានការព្រួយបារម្ភណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ពិសេសនៅភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុងតែម្ដង។

ករណីពលរដ្ឋ កើតទុក្ខមិនសុខចិត្ត ដោយសារលោក លឹម បុក បានរំលោភទៅលើច្បាប់អាជីវកម្មជាច្រើនករណីដូចជា÷

១-ការបូមខ្សាច់ ទាំងថ្ងៃ ទាំងយប់ រំខានដល់ការរស់នៅ ការសំរាក និងការប្រកបរបរនេសាទ ជាដើម ។

២-ការបូមខ្សាច់នេះ បានរំលោភទៅលើ ទីតាំងដែលបានអនុញ្ញាតិ ដោយក្រសួងរ៉ែនិងថាមពល គឺក្រុមបូមខ្សាច់ បានបូមចូលគៀកច្រាំងព្រែក ធ្វើអោយពលរដ្ឋ ព្រួយបារម្មណ៍ពីការបាត់បង់ដី ដំណាំនិងផ្ទះជាដើម ដែលនៅជាប់តាមមាត់ព្រែក ព្រោះច្រាំងនោះអាចនិងបាក់ បន្ទាប់ពីក្រុមហ៊ុនបូមរួចហើយ។

៣-ក្រុមហ៊ុនបូមខ្សាច់ បាននាំយកជនអន្តោប្រវេសន៍ វៀតណាម គ្មានទាំងលិខិតឆ្លងដែនត្រឹមត្រូវ មកធ្វើសកម្មភាពលើដែនសមុទ្រខ្មែរ ហើយជនជាតិវៀតណាម តែងដើរផឹកស៉ី ខារាអូខេ ពេញភូមិស្រុក ដែលពលរដ្ឋកំពុងព្រួយបារម្មណ៍ពីការឆ្លង រីករាលដាលនៃជំងឺកូវីដ-19។

ម៉្យាងទៀតសកម្មភាពនេះ បានប្រឆាំងទៅនិងអនុសាសន៍របស់សម្ដេចតេជោ ដែលហាមជនបរទេសជិតខាង ឆ្លងដែនផងដែរ។

-ប្រជាពលរដ្ឋ ដែលប្រកបមុខរបរនេសាទ ក៏បានត្អូញត្អែផងដែរថា ចាប់តាំងពីក្រុមបូមខ្សាច់នេះចុះមកបូមនៅក្នុងព្រែកស្រែអំបិលមកកាលណា ផលនេសាទ ពិសេសបង្គា ក៏ធ្លាក់ចុះពេលនោះ។

ពួកគាត់បានសំណូមពរ អោយសមត្ថកិច្ចជំនាញ ពិសេសអាជ្ញាធរ មេត្តាចុះពិនិត្យ ការដ្ឋានខ្សាច់នេះផង កុំអោយធ្វើអ្វីតាមអំពើចិត្តបែបនេះតទៅទៀតដើម្បីឲ្យប្រជាពលរដ្ឋរស់នៅមានភាពសុខសាន្តផងទាន៕