គ្រួសារយោធិនពលី ពិការចំនួន១៤២គ្រួសារ និងមានពន្លឺយុត្ដិធម៌ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំ នៅសាលាឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

គ្រួសារយោធិនពលី ពិការចំនួន១៤២គ្រួសារ និងមានពន្លឺយុត្ដិធម៌ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំ នៅសាលាឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី ២៦ខែ ២៦ខែ ឧសភា ឆ្នាំ២០២០ ប្រជាពលរដ្ឋ គ្រួសារ យោធិនពលី ពិការ ចំនួន ១៤២គ្រួសារ បានប្រមូលផ្តុំគ្នា មកចូលរួមប្រជុំនៅសាលាឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ដោយមានវត្តមានចូលរួម ពីសំណាក់លោក លីសារី អភិបាលរង ខេត្តបន្ទាយមានជ័យ

លោកអាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្តបន្ទាយមានជ័យ

លោកអែមសុខា អភិបាលស្រុកម៉ាឡៃ

លោក បេនសំអាត អធិការស្រុកម៉ាឡៃ

លោកតាំងសុខហេង មេបញ្ជាការ ស្រុកម៉ាឡៃ

លោកស្រីឌុចណាវីន លោកស្រី ប៉ៅទុំ តំណាងយោធិនពលីពិការព្រមទាំងប្រជាពលរដ្ឋគ្រួសារ យោធិនពលី ពិការចូលរួម យ៉ាងច្រើនកុះករ។

ជាកិច្ចចាប់ផ្តើម លោក លីសារី អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានចាប់ផ្ដើមបើកកិច្ចប្រជុំ ពិភាក្សា ជាមួយ ប្រជាពលរដ្ឋដើម្បីស្វែងរក ដំដោះស្រាយ ករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ របស៉យោធិនពលី ពិការចំនួន ១៤២គ្រួសារ ដែលមានផ្ទៃដីទំហំ៦០១ ហិកតា ស្ថិតនៅ ភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ដែលត្រូវបាន លោក ព្រាបសារុន អតីតមេបញ្ជាការកងពលលេខ២១ បានប្រើប្រាស់សិទ្ធអំណាចរំលោភយកដីគោលនយោបាយរបស់កងពលយកដីគ្រួសារ យោធិនពលី និងពិការទៅលក់ឲ្យក្រុមហ៊ុនលីអ៊ុតនី នៅឆ្នាំ២០០៤។

តាំងពីជំនាន់ លោកអ៊ុងអឿន ធ្វើជាអភិបាលបន្ទាយមានជ័យ មកម្លេះ បង្កឲ្យមានទំនាស់ធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលមានការឈឺក្បាលវិលមុខជាខ្លាំងរហូតមកទល់បច្ចុប្បន្ននេះ។

យោងតាមលិខិតនាយកដ្ឋានអធិការកិច្ចទូទៅក្រសួងការពារជាតិបានចុះមកធ្វើអធិការកិច្ចលេខ ០៥២ /សជណ ២០១០ ក៏បានចុះមកស្រាវជ្រាវករណីទំនាស់នេះឃើញថាលោកព្រាបសារុនពិតជាយកដីរបស់គ្រួសារយោធិនពលីពិការភេទ២ទៅលក់ឲ្យឈ្មួញដូចការចោទប្រកាន់ភាគគីដើមបណ្តឹងពិតប្រកដមែន ។

ក្នុងលិខិត គោរពជូននាយឧត្តមសេនីយ៍ ទៀបាញ់ បានបញ្ជាក់ថាចំពោះករណីស្នើសុំអន្តរាគមន៍ របស់ក្រុមហ៊ុនលី អ៊ុតនី ពាក់ព័ន្ធប្រាក់កក់លើដីទំនាស់តាំងពីឆ្នាំ២០០៤ -២០០៨ មកនោះ គួរតែក្រុមហ៊ុនលីអ៊ុតនីធ្វើការដោះស្រាយជាមួយ លោកព្រាបសារុន ដើម្បីបញ្ចប់បញ្ហាក៏ប៉ុន្តែគេមិនបានយកមកដោះស្រាយដើម្បីបញ្ចប់បញ្ហាដ៏រាំរៃនោះឡើយ។

រហូតលោកស្រី ឌុចណាវីន និង លោកស្រីប៉ៅទុំ តំណាងគ្រួសារយោធិនពលីពិការ បានធ្វើលិខិតមួយគោរពចូលមកខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រីសំណើសុំជួយអន្តរាគមន៍ដោះស្រាយប្រគល់ដី និងចេញប័ណ្ណកម្មសិទ្ធិដីធ្លីលើទំហំដី៦០១ហិកតា ដល់ពួកគាត់មានទីតាំងស្ថិតភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យដើម្បីបានគ្រប់គ្រងស្របច្បាប់។

បន្ទាប់មក ឯកឧត្តមហូសិទ្ធីនាយខុទ្ទកាល័យសម្តេចតេជោក៏បានចេញដីកាបញ្ជូនមួយច្បាប់លេខ ៣០១ ខន/០២០ ផ្ញើជូនឯកឧត្តមជាសុផារ៉ាឧបនាយករដ្ឋក្រសួងដែនដីនគរូបនីយកម្ម ដើម្បីជួយដោះស្រាយករណីសំណើខាងលើ ក្នុងនោះក្រសួងរៀបចំដែនដីនគរូបនីយកម្ម ក៏បានចេញលិខិតមួយច្បាប់ លេខ៥០១ ដនស /អសដក ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ គោរពជូនឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ។

កម្មវត្ថុ៖ ករណី លោកស្រី ឌុចណាវីន និង លោកស្រី ប៉ៅទុំតំណាង គ្រួសារ យោធិនពលី ពិការ ចំនួន១៤២ គ្រួសារស្នើសុំដោះស្រាយប្រគល់ដី និងចេញប័ណ្ណកម្មសិទ្ធិលើផ្ទៃដីទំហំ ៦០១ហិកតា ស្ថិតនៅចំណុចបឹង៧៥ ភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ក្រោយពីសាលាខេត្តបន្ទាយមានបានទទួល លិខិត ក្រសួងដែននគរូបនីយកម្មហើយ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញលិខិតអញ្ជើញដើម្បីបើកកិច្ចប្រជុំបន្ទាន់ មួយច្បាប់ លេខ ១៩០/២០ លអជ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

ដោយ មានវត្តមាន លោក លីសារី អភិបាលរងខេត្ត បន្ទាយមានជ័យ អាជ្ញាធរពាក់ព័ន្ធ លោកឌុចសាវីន និង លោកស្រីប៉ៅទុំ តំណាង ឲ្យយោធិនពលី ពិការចំនួន១៤២គ្រួសារចូលរួមប្រជុំផងដែរ។

គួរបញ្ជាក់ថា យោង តាមស្មារតី អង្គប្រជុំនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ដែលស្ថិតនៅ សាលា ឃុំទួលពង្រ នោះ គឺបានទទួល ជាលិទ្ធផល ផ្លែផ្កាជាច្រើន ចំណុច គឺលោក លីសារី អភិបាលរង ខេត្តបន្ទាយមានជ័យ និង លោក អាងដារិទ្ធិ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ សូរិយោដីខេត្ត

ក៏បាន ពន្យល់ ណែនាំឲ្យតំណាងយោធិន ពលីពិការ រៀបចំឯកសារ ឲ្យបានត្រឹមត្រូវដោយ មានហត្ថលេខា ទទួលស្គាល់ ពីមេបញ្ជាការ របស់ ខ្លួនផងដែរ ក៏ប៉ុន្តែ ចំណុច នេះមិនដឹងជាពួកគាត់ត្រូវប្រឈមនិងឧបសគ្គអ្វីកើតឡើងខ្លះទេ ពីព្រោះដីនោះ ត្រូវ បានលោក ព្រាបសារុន មេអតីតមេកងពល លេខ២១បានឃុបឃិត គ្នាបានលួចលក់ទៅឲ្យ ក្រុមហ៊ុន លីអ៊ុតនី បាត់ទៅហើយនោះ បានន័យថាអង្ករវាបានក្លាយទៅជាបាយបាត់ទៅហើយនោះតើពលរដ្ឋ មានក្តីសង្ឃឹមឬទេ?។

សូមប្រីយមិត្ត មេត្តាស្វែងយល់ និង តាមដាន ព័ត៌មានរបស់តាព្រហ្មជាបន្តទៅទៀត បើមានព័ត៌មានអ្វីវិវត្តន៍អង្គភាពយើងនិង ធ្វើការផ្សព្វផ្សាយនៅលេខក្រោយជាបន្តទៀត។