ល្បែងហ្គេម បាញ់ត្រី យ៉ាងអនាធិបតេយ្យ នៅខណ្ឌដូនពេញ មិនទាន់ឃើញ អាជ្ញាធរ ឬសមត្ថកិច្ច ណាហ៊ាន បង្រ្កាប សង្ស័យ ត្រូវថ្នាំសណ្តម

រដ្ឋាភិបាលបានដាក់បទបញ្ជាឈប់ឱ្យកើតមានល្បែងសុីសងទាំងអស់នេះទៀត! ផ្ទុយទៅវិញបនល្បែងស៊ីសងដុះស្លែមានច្រើនកន្លែងនៅក្នុងខណ្ឌដូនពេញបើកលេងបានយ៉ាងអនាធិបតេយ្យ

ភ្នំពេញ)÷មានទីតាំងបនល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ភ្នាល់លួចលាក់ខុសច្បាប់ដុះស្លែយូរហើយ
នៅតាម វិថី ព្រៃនគរ ផ្លូវលេខ-១២៦ សង្កាត់ផ្សារថ្មី-៣
នៅតាម វិថី ព្រៃនគរ ផ្លូវ-១២៦ សង្កាត់ផ្សារថ្មី-១
នៅតាម វិថី ប៉ាស្ទ័រ ផ្លូវលេខ-៥១ សង្កាត់ផ្សារថ្មី-២
នៅតាម វិថី ព្រះអង្គហស្សកណ្ឌ ផ្លូវលេខ-១៤៤ បនល្បែងស៊ីសង(ហ្គេមបាញ់ត្រី)មានច្រើនកន្លែងនេះម្ចាស់តែមួយបើកលេងនៅក្នុងខណ្ឌដូចពេញ រាជធានីភ្នំពេញ ដូចជាមិនដែរឃើញអាជ្ញាធរឬសមត្ថកិច្ច ណាហ៊ាន? ចុះមកហាមឃាត់ឬមានចំណាត់ការបង្ក្រាបម្តងណានោះឡើយ។

ពលរដ្ឋនាំគ្នាដាក់ការសង្ស័យទៅលើអាជ្ញាធរឬសមត្ថកិច្ចនៅក្នុងខណ្ឌដូនពេញជាអ្នកបើកភ្លើងខៀវអោយបនល្បែងស៊ីសង(ហ្គេមបាញ់ត្រី)មានច្រើនកន្លែងនេះបើកលេងបានដោយរលូនឬមួយអាជ្ញាធរឬសមត្ថកិច្ចនោះប្រហែលបានទទួលលាភសក្ការៈយ៉ាងច្រើនពីម្ចាស់បើកបនល្បែងមួយកន្លែងនេះហើយមើលទៅបានជាមិនហ៊ានធ្វើការបង្ក្រាប?។

សូមឯកឧត្តម ឃួន ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯកស ថេត ជាស្នងការនគរបាលរាជធានីភ្នំពេញ

សូមឯកឧត្តមទាំងពីរគូរតែមានចំណាត់ក្តៅចាត់កម្លាំងក្រោមឱវាទចុះបង្ក្រាបទីតាំងបនល្បែងស៊ីសង(ហ្គេមបាញ់ត្រី)នៅខាងលើនេះផងដើម្បីថែរក្សានៅគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព៕