ម៉ៅចំរើន ប្រធានមន្ទីរសុរិយោដីខេត្តមណ្ឌលគិរី ត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារ ប្តឹងទៅលោកអភិបាលខេត្ត រឿងពុករលួយ និងបំពានតួនាទី

ខេត្តមណ្ឌលគិរី៖សេចក្តីរាយការណ៍ប្រាប់ថា ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ប្តឹងទៅលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ឲ្យជួយដោះស្រាយបញ្ហាដីធ្លី ករណីលោក ម៉ៅ ចំរើន ប្រធានមន្ទីរសុរិយោដី ខេត្តមណ្ឌលគិរី ប្រើអំណាច និងតួនាទីបំពាន ដោយសហការជាមួយឈ្មោះ សាន សូត្រ រំលោភយកដីប្រជាពលរដ្ឋនៅ ភូមិពូទ្រូ ឃុំ សែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី រាប់ឆ្នាំមកហើយ ។
ក្នុងលិខិតបណ្ដឹងរបស់ប្រជាពលរដ្ឋសុំប្តឹងលោក ម៉ៅ ចំរើន ប្រធានមន្ទីរសុរិយោដី ខេត្តមណ្ឌលគិរី ពីបទប្រើអំណាច និងតួនាទីបំពាន ដោយសហការជាមួយឈ្មោះ សាន សូត្រ រំលោភយកដីប្រជាពលរដ្ឋនៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។
បើតាមលិខិតបានបញ្ជាក់ថា «យើងខ្ញុំជាប្រជាពលរដ្ឋមានការខឹងសម្បារ និងមិនពេញចិត្តនូវទង្វើ អាងអំណាច និងតួនាទីទៅសម្លុត និងគំរាមប្រជាពលរដ្ឋ ដោយបង្ខំឲ្យចូលរួមវាស់ដី ដោយកុហក ថា ធ្វើប្លង់រឹងឲ្យប្រជាពលរដ្ឋទាំងដី កំពុងមានវិវាទ និងកំពុងស្ថិត នៅក្នុងការដោះស្រាយ របស់ សាលាខេត្តនៅឡើយ»។
គួរបញ្ជាក់ថា ករណីដីធ្លី នៅភូមិសាស្ត្រ ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី កន្លងមកក្តៅគគុក ដោយសារបុគ្គលមន្ត្រី ខិលខូចមួយចំនួន ចុះហត្ថលេខា ទាំងបំពានច្បាប់ ជាពិសេសមេឃុំសែនមនោរម្យ ឈ្មោះ ថ្វាន់ ត្រែល ដែលអាជ្ញាធរស្រុកអូរាំង មិនដែលហ៊ានក្អកសោះឡើយ ។
ខាងក្រោមនេះ លិខិតពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលមានខ្លឹមសារទាំងស្រុង៖