តេីនណា..?ដែលនៅពីក្រោយខ្នង ការបេីកលេងល្បែងសុីសងទាំងនេះ ឃេីញតែកម្លាំងចុះបង្ក្រាប ដូចអំពិលអំពែក ទល់តែពលរដ្ឋប្តឹងបានទៅចាប់

ភ្នំពេញ​ ÷ តេីនណា..?ដែលនៅពីក្រោយខ្នង ការបេីកលេងល្បែងសុីសងទាំងនេះ ឃេីញតែកម្លាំងចុះបង្ក្រាប ដូចអំពិលអំពែក ទល់តែពលរដ្ធប្តឹង…..?ទេីប មានកម្លាំងអន្តរាគមន៍​ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​បានចុះឆ្មក់បង្ក្រាបក្រុមអ្នកញៀនល្បែងជល់មាន់ អាប៉ោងទាំងនោះរត់ចែកជេីងគ្នាសព្រាតនៅកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក​មិញ ថ្ងៃទី
១០​ខែឧសភា​ ឆ្នាំ​២០២០​
ស្ថិតក្នុងភូមិចំពុះក្អែក២ សង្កាត់ព្រែកថ្មី​ខណ្ឌច្បារអំពៅ​។

ដោយប្រភពបានឲ្យដឹងថាការបើកលេងសង្វ្រៀនជល់មាន់និងអាប៉ោង នេះដោយសារមានប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់ថា​ ទីតាំងខាងលេីកំពុងបេីកល្បែងជល់មាន់​ និងបាញ់អាប៉ោង​ដោយឃើញមានមនុស្សទៅលែងយ៉ាងច្រេីន​ ទេីបលោកវរសេនីយ៍ឯក​ ម៉ៅ​ សឿត​ ដែលជាអធិការនគរបាលខណ្ឌ​ច្បារ
អំពៅ​ បានបញ្ជាផ្ទាល់ឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌចុះបង្ក្រាបភ្លាមៗតែម្ដង​ ។

ខណៈចុះប្រតិបត្តិការណ៍​បង្ក្រាប​ ក្រុមអ្នកញៀនល្បែងជាច្រេីនបានរត់ចែកជេីងគ្នាបាត់អស់​ ដោយបន្សល់ទុកសម្ភារៈ​ មាន់គក​ និងម៉ូតូ​ ចោលត្រង់ទីតាំងខាងលេី​ ។

ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបនេះ​ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន​ ៖​
_មាន់គកដែលសំរាប់ទុកជល់៦ក្បាល​រួមនិងម៉ូតូ២គ្រឿង​រួមឧបករណ៍បាញ់អាប៉ោង​ និងសម្ភារៈមួយចំនួន​ ដែលកម្លាំងចុះបង្ក្រាបត្រូវបានបញ្ចូនរក្សាទុកនៅអធិការដ្ឋាននគរ
បាលខណ្ឌច្បារអំពៅ​ រង់ចាំចាត់ចែងតាមនីតិវិធីបន្ត​ ៕