អធិការក្រុងដូនកែវ ហ៊ានផ្គើននិងប្រឆាំង បទបញ្ជារបស់ សម្តេច ក្រឡាហោម សខេង

ខេត្តតាកែវ) ÷មានទីតាំងបើកល្បែងប្រជល់មាន់និងអាប៉ោងភ្នាល់លេងខុសច្បាប់ដ៏ធំមួយកន្លែងស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅកណ្តាលក្រុងដូនកែវខេត្តតាកែវ
មើលទៅអាជ្ញាធរមានសមត្ថកិច្ច នៅក្រុងដូនកែវបានឃុបឃិតគ្នាបើកដៃឲ្យម្ចាស់បនល្បែងសុីសងមួយកន្លែងនេះ បានជាបើកលេងបានយ៉ាងរលូនដោយគ្មានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋណាហ៊ានចុះមកធ្វើការបង្រ្កាបនោះឡើយ។

ប្រភពច្បាស់ការពីពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថាកន្លែងបនល្បែងនេះបានបើកដំណើរការបានយ៉ាងរលូនបែបនោះបានសង្ស័យអាជ្ញាធរមានសមត្ថកិច្ចនៅក្រុងដូនកែវជាអ្នកបើកដៃឲ្យម្ចាស់បទល្មើសល្បែងប្រជល់មាន់និងអាប៉ោងភ្នាល់លេងខុសច្បាប់ដ៏ធំមួយកន្លែងនេះបើកលេងបានយ៉ាងគគ្រឹកគគ្រេងបានជាមិនហ៊ានធ្វើការបង្រ្កាប។

ប្រភពបានបន្តទៀតថាតាំងពីភូមិ ពួកគាត់កើតមានមានល្បែងប្រជល់មាន់និងអាប៉ោងកាលណាមកពួកគាត់តែងតែមានការព្រួយបារម្ភភ័យខ្លាចកើតមានអំពើហិង្សា ណាមួយទៀតភ័យខ្លាចកើតមានចោរឆក់និងចោរលួចឆក់ប្លន់គឺវាកើតចេញពីប្រភពល្បែងសុីសងទាំងអស់នេះឯង។

ហើយថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចកុំឲ្យបងប្អូនពលរដ្ឋមានការជួបជុំគ្នាដើម្បីការពារកុំឲ្យឆ្លងជំងឺ កូវិដ ១៩ (COVID19) ក៏ប៉ុន្តែបែរជាអធិការក្រុងដូនកែវបានអនុវត្តផ្ទុយទៅវិញឬមួយដោយសារតែទឹកលុយបានជាអធិការរូបេនេះភ្លេចនៅតួនាទីរបស់ខ្លួន។

ប្រជាពលរដ្ឋនាំគ្នាធ្វើការសំណូមពរមកដល់ ឯកឧត្តម អ៊ូចភា អភិបាល នៃគណអភិ​ ខេត្តតាកែវ និងឧត្តមសេនីយ៍ទោ សុខសំណាង ស្នងការនគរបាលខេត្តតាកែវ គួរតែមានវិធានការក្តៅ ចាត់កម្លាំងក្រោមឱវាទចុះធ្វើការបង្រ្កាបទីតាំងប្រជល់មាន់និងអាប៉ោងបើកភ្នាល់លេងខុសច្បាប់ដ៏ធំនៅកណ្តាលក្រុងខាងលើនេះដើម្បីអនុវត្តនៅគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពផងដែរ៕ដោយ រាជសីហ ០៨៥ ៤៧ ៣៣៣៣/ ០៦៦ ៩៨៧ ៨៨៤ /០៩៣ ៦៩០ ៦៧៨/