សង្វៀនមាន់ ជល់ នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកលេង យ៉ាង គគ្រឹកគគ្រេង ស្នងការខេត្ត ត្បូងឃ្មុំអត់បង្រ្កាប

ដំណើរឆ្ពោះទៅរកការចរចាជាមួយអ្នកសារព័ត៌មាន កុំអោយចុះផ្សាយព័ត៌មានពិត ពីការបើកលេងល្បែងជល់មាន់ ដ៏កក្រើក
នៅក្នុងភូមិសាស្ត្រ ភូមិថ្លុកត្រាចឬអន្លង់ជ្រៃ( ជាប់ទល់ដែនប្រទេសវៀតណាម )ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ខេត្តត្បូងឃ្មុំ៖ក្រុមអ្នកបើកល្បែងជល់មាន់ បានប្រើប្រាស់កំលាំងយាមកាមយ៉ាងតឹងរឹង ដាក់អ្នកយាម បិត បើកទ្វារ ដើម្បីរត់ការ រាយការណ៍ពីសកម្មភាពខាងក្រៅ។

បើមានក្រុមអ្នកសារព័ត៌មានមកកាន់កន្លែងជល់មាន់ អ្នកយាមត្រូវប្រញ៉ាប់ទាក់ទង យកប័ណ្ណ អ្នកសារព័ត៌មាន ទៅហុចអោយមេការល្បែង ឬហៅថាអ្នកប៉ាវបេន ដើម្បីបង់លុយ អោយអ្នកសារព័ត៌មាន ដែលចុះទៅទីនោះ ខ្លះ១០ម៉ឺន ខ្លះ២០ម៉ឺន ខ្លះ១០០ដុល្លាឬលើសពីនេះ តាមអង្គភាពនីមួយៗ។

តាមការសង្កេតរយ:ពេលប្រហែលកន្លះម៉ោង ក្រុមការងារតាព្រហ្ម បានសង្កេតឃើញអ្នកសារព័ត៌មាន ចេញ ចូលមិនតិចជាង៤អង្គភាពទេ។

បើតាមអ្នកយាមទ្វារបានបញ្ជាក់ថា នៅពេលបើកលេងម្ដងៗ ក្នុង១ថ្ងៃៗ មានអ្នកសារព័ត៌មាន ពី២០ទៅ៣០អង្គភាព ដែលបានចុះទៅយកលុយនៅទីតាំងនោះ។

យោងតាមបណ្ដាញអ្នករាយការណ៍ព័ត៌មានអោយតាព្រហ្ម ដឹងថា ទីតាំងល្បែងជល់មាន់នេះ បើកលេងស្ទើររាល់ថ្ងៃ ដូចជាថ្ងៃ២៨និង៣០ ខែមេសានេះជាដើម ដែលអ្នកមកលេងល្បែង មិនតិចជាង៥០នាក់ទេក្នុងមួយថ្ងៃៗ។

គោរពជូន ឯកឧត្តមស្នងការខេត្តត្បូងឃ្មុំ ដើម្បីជ្រាបជាព័ត៌មាននិងមានវិធានការណ៍ផងទាន៕គេហទំព័រ តាព្រហ្ម ០៨៥ ៤៧ ៣៣៣៣/ ០៦៦ ៩៨៧ ៨៨៤ /