ជនបង្ក ឈ្មោះ ឈុន សារ៉េត នាយទាហ៊ាន ក្រសួងការពារជាតិ បើករថយន្ត កិនមនុស្ស ស្លាប់មិនទាន់ ចូលខ្លួនមក ដោះស្រាយ នៅឡើយ កំពុងគេចខ្លួន

ភ្នំពេញ៖លោកឧត្ដមសេនីយ៍​ទោ​ ចេវ​ ហាក់​ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ ទទួល​បន្ទុក​ចរាចរណ៍​ បានអោយដឹងថា​ សមត្ថកិច្ច​របស់​លោក​ បានកំណត់​មុខសញ្ញា​ជនបង្កគ្រោះថ្នាក់​ចរាចរណ៍​ បណ្ដាល​អោយកម្មករ​រោងចក្រ​ស្លាប់​នៅផ្លូវ​ ២០០៤​ ច្បាស់លាស់​ហេីយ​ ពេលនេះសមត្ថកិច្ចនគរបាល​ចរាចរណ៍​ កំពុង​តាមចាប់​ខ្លួន​ជនបង្កយកមកទទួលខុសត្រូវ​ចំពោះ​មុខច្បាប់​ ។

លោកឧត្ដមសេនីយ៍​ទោ​ ចេវ​ ហាក់​ បាន​បន្ថែមថា​ កូនរបស់​ជនបង្កបានចូលខ្លួន​មកដោះស្រាយនៅ​ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ តែខាងនគរបាលមិនអាចដោះស្រាយបានទេ​ ទាល់តែ​ជនបង្កចូលខ្លួន​មកសិន​ ។

លោកឧត្ដមសេនីយ៍​ទោ​ បានអោយដឹងទៀតថា​ ជនបង្កឈ្មោះ​ ឈុន​ សារ៉េត​ ជា​នាយទាហាន​ស័ក្តិ​៥​ កំពុង​រត់​គេច​ខ្លួន​ ។

បេីសិនជា​ជនបង្កមិនព្រម​ចូលខ្លួន​ដោះស្រាយ​ សមត្ថកិច្ច​នឹងកសាងសំណុំរឿង​បញ្ជូនទៅ​ អយ្យការ​អមសាលាដំបូងរាជធានី​ភ្នំពេញ​ដេីម្បី​ចាត់ការ​បន្ត​ ។

បេីតាម​ប្រភព​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​ បានអោយដឹងថា​ ក្រុមគ្រួសារ​ជនបង្កបានអោយតំណាងមកចរាចរដោះស្រាយស្ងាត់ៗ​ ជាមួយគ្រួសារ​ជនរងគ្រោះ​ តែមិនទាន់ត្រូវគ្នានៅឡេីយទេ​ ។

គួរបញ្ជាក់ថា​កាលពីយប់ថ្ងៃទី​ ២៥​ ខែ​ មេសា​ ឆ្នាំ​ ២០២០​ រថយន្ត​ ហ្វត​ ពណ៌​ត្រេអ៉ី​ លេខ​ ខម​ បានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាល​អោយ​កម្មករ​ម្នាក់​ស្លាប់​ ហេីយម្ចាស់រថយន្ត​បានចុះមកលេីកម៉ូតូជនរងគ្រោះចេញពីមុខរួចបេីកឡានចេញទៅបាត់​ ។

ទង្វើ​របស់​នាយទាហាន​រូបនេះ​បង្កអោយ​មានការរិះគន់ខ្លាំងនៅលេី​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ ។

ដូច្នេះ​សូម ក្រសួង​ការពារ​ជាតិ​ មេត្តា​ ជម្រុញអោយ​ជនបង្កចេញមុខមក​ដោះស្រាយសំណងជូនជនរងគ្រោះ​ដែលជាគ្រួសារក្រីក្រផង​ ។