ឯក ឧត្តម ម៉ៅធនិន អភិបាលខេត្ត ពោធិ៍សាត់ បានសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដោះស្រាយ បញ្ហាជូនពួកគាត់

ខេត្តពោធិ៍សាត់ះនាព្រឹក​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណ:អភិបាល​ខេត្ត​ពោធិ៍
សាត់ បាន​បន្ត​ជួប​សំណេះសំណាល​ ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ​ និង​ទទួល​យក​សំណូមពរ​ របស់​ប្រជាពលរដ្ឋ​មក​ពី​បណ្តា​ស្រុក​ក្រុង​ក្នុង​ខេត្ត​ពោធិ៍សាត់​។

ដេីម្បីធ្វើការដោះស្រាយរួមគ្នា ក្នុង​នាម​ជា​មេ​គ្រួសារ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ពោធិ៍សាត់​ ជាង​៤០ករណី​​ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ត្រឹម​ម៉ោង​១​ រសៀលថ្ងៃ​ដដែល​​។

ក្នុង​កិច្ចប្រជុំ​នេះ​ដោះស្រាយ​នេះ​ ក៏​មាន​ការ​អញ្ញើញ​ចូលរួម​សមាជិក​ សមាជិកា​ក្រុម​ប្រឹក្សា​ខេត្ត​ពោធិ៍សាត់​ លោក​ លោក​ស្រី​អភិបាល​រង​ខេត្ត​ ព្រម​ទាំង​អាជ្ញាធរ​ពាក់​ព័ន្ធ​ដទៃ​ទៀត​។

ក្នុងឱកាសនោះឯកឧត្តមក៏បានអំពាវនាវនិងធ្វើការផ្សព្វផ្សាយពីវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ (Covicd-19) ដោយឱ្យបងប្អូនប្រជាពលរដ្ឋ បន្តការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារខ្លួនពីជំងឺនេះ ឬជំងឺឆ្លងផ្សេងៗ ព្រមទាំងថែរក្សាសុខភាព និងអនាម័យឱ្យបានជាប់ជាប្រចាំ តាមការណែ
នាំរបស់ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា​៕