នាយទាហ៊ានម្នាក់គេហៅឈ្មោះ តាខា ប្រមូលផ្តុំគ្នាលួចបើកវង់ល្បែងស៊ីសង នៅក្នុងបន្ទាយក្រោយវត្តពូនភ្នំ មិនខ្លាចជំងឺកូវីដ១៩ ផ្ទុយពីច្បាប់ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព

ភ្នំពេញ៖ ស្របពេលរាជរដ្ឋាភិបាល គ្រប់ស្ថាប័នកំពុងនាំគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកាចសាហាវ កូវីដ១៩ ស្រាប់តែក្រុមអ្នកចូលចិត្តល្បែងស៊ីសងអួតគ្នាថា បើចង់លេងល្បែងខុសច្បាប់ ហើយមានសុវត្ថិភាពខ្ពស់ គ្មានសមត្ថកិច្ចណាហ៊ានទៅរំខាន មានតែទៅលេងក្នុងបន្ទាយទាហ៊ានមួយកន្លែង ស្ថិតនៅខាងក្រោយវត្តពូនភ្នំ ចូលតាមផ្លូវចន្លោះ វត្តពូនភ្នំ និង វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យា(សាលាភាសាកូរ៉េ)។

បត់ស្តាំស្ថិតក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពស្និទ្ធវង់ល្បែងឲ្យដឹងថា ឈ្មោះ តាខា (រូបកំពុងធ្វើមេល្បែងអត់ពាក់អាវ) បានបើកល្បែងសុីសងខុសច្បាប់ដ៏ធំរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃត្រង់ដល់យប់ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋញៀនល្បែងច្រើននាក់ ចេញចូលដោយសេរី លេង បៀនិងអាប៉ោង ចាក់លុយរាប់រយដូល្លាក្នុងមួយដៃៗ បណ្តាលឲ្យមានអ្នកឈ្នះ ចាញ់អស់គូតខោរាប់ម៉ឺន$ ឯមេអាចដកតុងបានរាប់ពាន់ដូល្លាក្នុងមួយថ្ងៃៗ។

ក្រៅពីតុងបៀ អាប៉ោង តាខា បានប្រមូលថ្លៃជួលឲ្យគេចិញ្ចឹមមាន់ជល់ពូជល្អថ្លៃៗ ក្នុងបន្ទាយបានយ៉ាងច្រើនផងដែរ។

ប្រភពបន្តថា ការបើកលេងល្បែងស៊ីសងខុសច្បាប់ ក្នុងបន្ទាយទាហ៊ានបែបនេះ បានធ្វើឲ្យអ្នកក្រោមបង្គាប់និងកូនទាហ៊ានក្នុងបន្ទាយមិនពេញចិត្តផងដែរ ប៉ុន្តែពួកគាត់មិនហ៊ានប្តឹង ព្រោះខ្លាចអំណាច តាខា ជាមេ។

ក្រៅពីបើកល្បែងខុសច្បាប់ហើយ តាខា គាត់អួតក្អេងក្អាង អុងអាត់មិនខ្លាចនរណាទេ ក្រៅពីមេគាត់តែម្នាក់ដែលនៅឆ្ងាយ។

កន្លងមក តាខា ធ្លាប់ត្រូវរងទណ្ឌកម្មពីមេគាត់ដែរ តែគាត់នៅតែមិនរាងចាល។

ករណីនោះតាព្រហ្ន មិនទាន់អាចទាក់ទង ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្កី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ កងពលតូចទ័ពពិសេសេឆ័ត្រយោង៩១១ ដើម្បីរាយការណ៍ និងសុំការបំភ្លឺ ករណីនេះនៅឡើយថ្ងៃនេះ។

តាព្រហ្ម រង់ចាំទទួលនិងផ្សព្វផ្សាយការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ។

ការផ្សព្វផ្សាយនេះ ក្នុងន័យជំរុញឲ្យបញ្ឍប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចូលរួមអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព និង ច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ ដែលបានចែងផ្តន្ទាទោស៖

*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។

ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។

*មេបនល្បែងស៊ីសង ផ្អែកតាម
មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕