Latest News

ចេញផ្សាយនៅថ្ងៃទី 27 ខែមេសាឆ្នាំ 2020
ព័ត៌មានបន្ថែម! រៀបការបាន១៤ឆ្នាំ មានកូន៤នាក់ ប្រពន្ធផិត ប្តីតាមទាន់ នៅខេត្តកណ្តាល

ខេត្តកណ្តាល÷ ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងបន្ទប់លេខA20ផ្ទះសំណាក់យីហោមហាលាភ ក្នុងភូមិកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បុរសជាប្តីបានតាមទាន់ប្រពន្ធនាំសហាយ​ជិះរថយន្តទៅដេកក្នុងផ្ទះសំណាក់រួចបានប្តឹង សមត្ថកិច្ចឲ្យឃាត់ខ្លួនយកទៅដោះស្រាយតាមច្បាប់ភ្លាមៗ។
បុរស ជាប្តីឈ្មោះ សួស ចម្រើន អាយុ៤៤ឆ្នាំ មុខរបរ លក់
ដូរ មានទីលំនៅភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ប្រពន្ធឈ្មោះ រ៉េត អូនតូច អាយុ៣៤ឆ្នាំ មុខរបរ លក់ដូររស់នៅជាមួយប្តីមានទីតាំងចំណុចខាងលើ។ចំណែកបុរសជាសហាយឈ្មោះ ងួន វិឆ័យ អាយុ៣៤ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានី ភ្នំពេញ។

បុរសជាប្តីបានរៀបរាប់ឲ្យដឹងថា រូបគាត់នឹងប្រពន្ធបានរៀប
ការជាមួយគ្នា១៤ឆ្នាំមកហើយព្រមទាំងបានបង្ហាញ សំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ចុះថ្ងៃទី០៥-០៧-២០១១ ទៀត
ផង។មកដល់ពេលនេះគាត់មានកូន៤នាក់ហើយក្នុងនោះមានស្រីម្នាក់ផង។

ក្នុងរយ:ពេលមួយឆ្នាំមកនេះ គាត់និងប្រពន្ធរស់នៅមិនចុះ
សម្រុងនឹងគ្នាចេះតែឈ្លោះគ្នាជា ញឹកញាប់ដែលកើត ចេញ
ពីប្រពន្ធនេះតែម្តង។ លុះមកដល់ថ្ងៃកើតហេតុគាត់បាត់រថយន្តម៉ាកតូយ៉ូតាកាមរីឆ្នាំស៊េរី១៩៩៧ និងប្រពន្ធមិន ឃើញនៅផ្ទះក៏បានតាមរកគ្រប់ទីកន្លែង ស្រាប់តែប្រទះឃើញប្រពន្ធនិងសហាយកំពុងដេកក្នុងបន្ទប់លេខA20នៃផ្ទះសំណាក់មហាលាភ ក៏ប្តឹងសមត្ថកិច្ច្ចមូលដ្ឋានឲ្យឃាត់ខ្លួនទាំង២នាក់យកទៅចាត់ការតាមច្បាប់តែម្តង។ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅកំពុងកសាងសំណុំរឿងនេះបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕