ពលរដ្ឋកំពុងតែមានការព្រួយបារម្មណ៍ពីសុខសុវត្ថិភាពរបស់ពួកគាត់ខ្លាំងណាស់ចំពោះល្បែងជល់មាន់នៅចំណុចស្ពាន២៣

ខេត្តកណ្តាល៖ ទីតាំងល្បែងជល់មាន់មួយកន្លែងនៅស្ពាន២៣ស្ថិតក្នុងភូមិ អន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល កំពុងតែបើកលែងយ៉ាងគគ្រឹកគគ្រេងដោយមិនមានការបង្ក្រាបសោះឡើយ។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នេះមានសេចក្តីរាយការណ៍មួយបានបញ្ជាក់ថាមានទីតាំងសង្វៀនជល់មាន់មួយកន្លែងស្ថិតនៅភូមិឃុំខាងលើកំពុងតែបើកលេងយ៉ាងរលូនហើយក៏មានប្រជាពលរដ្ឋជាច្រើនកំពុងរិ:គន់ដល់សមត្ថកិច្ចផងដែរថាមិនមានការបង្ក្រាបគឺទុក្ខបណ្តែតបណ្តោយអោយមានការបើកលេងល្បែងដោយសេរីបែបនេះ។

ប្រភពដដែលបានបន្តទៀតថារាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ពីសេចក្តីសុវត្ថិភាពរបស់ពួកគាត់ណាស់ដែលពួកគាត់គិតថានឹងអាចមានអំពើហឹង្សាណាមួយនិងកើតមានឡើងដោយសារល្បែងស៊ីសងនេះជាពិសេសគឺអំពើចោរកម្មផ្សេងៗហើយពួកគាត់ក៏បានដាក់ចម្ងល់នឹងសំនួរថាតើដូចម្តេចដែលហៅថាច្បាប់ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃ?

ក្នុងនោះដែរពួកគាត់ក៏បានសំណូមពរដល់សមត្ថកិច្ចមូលដ្ឋានជាពិសេសលោកអធិការស្រុកមុខកំពូលសូមមានវិធានការទប់ស្កាត់នឹងបង្ក្រាបរាល់ល្បែងស៊ីសងទាំងនេះផងព្រោះថារាល់ថ្ងៃនេះពួកគាត់ដែលរស់នៅក្នុងភូមិឃុំខាងលើកំពុងតែមានការព្រួយបារម្មណ៍ពីសុខសុវត្ថិភាពខ្លាំងណាស់ដូច្នេះសូមអធិការជួយបង្ក្រាបផងទាន៕