ផ្ទុះការតវ៉ានៅកំពង់ដរចម្លងកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល

ខេត្តកណ្តាល៖ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ពលរដ្ឋនៅកោះខ្សាច់ទន្លា ដែលភាគច្រើនជាអ្នកចំការ ប្រកបរបរដាំបន្លែ នឹងដឹកផលិតផលផ្លែឈើ មកកាន់ទីផ្សាររាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ បានផ្ទុុះការតវ៉ារហូតឈានដល់ការបិតផ្លូវ កំពង់ចម្លង រហូតខូចបន្លែ ត្រីសាច់ ផ្លែឈើ ត្រូវខូចខាតអស់រាប់សិបតោន។

ការតវ៉ានេះ កើតឡើងដោយសារម្ចាស់កំពង់ចម្លង តម្រូវអោយពួកគាត់ត្រូវរើបន្លែមួយចំនួនចេញពីរទេះដឹក ដោយអះអាងថា ខ្លាចបាក់ក្ដារឈើកំពង់ចម្លង ព្រោះការដឹករបស់បងប្អូន មានទម្ងន់ធ្ងន់ ដែលអាចធ្វើអោយបាក់ ផែ ឬកំពង់ចម្លងបាន។

ដោយឡែកភាគីពលរដ្ឋ អ្នករកស៉ីដឹកបន្លែ ផ្លែឈើ អះអាងថា បើពួកគាត់រើបន្លែចេញពីរទេះ ពួកគាត់នឹងប្រឈមការខាតបង់ថវិកា ពេលវេលា និងកំលាំងជាច្រើន គាត់លើកឡើងថា បើរើបន្លែចេញ គាត់ត្រូវ ប្រើកំលាំងរើផង ខាតពេលវេលាផង និងខាតថវិកាអស់ជាច្រើន ព្រោះច្រើនជើង ហើយពិសេស មិនអាចនាំបន្លែទៅដល់គោលដៅតាមការកំណត់របស់ ម៉ូយដែលចាំទទួលបានឡើយ។

ករណីនេះ កំហុសពីម្ចាស់កំពង់ដរ មិនរឹងមាំ ធ្វើអោយពួកគាត់មានការលំបាក ជារៀងរាល់ថ្ងៃ ពេលឆ្លងម្ដងៗ ។

ពលរដ្ឋ សូមអំពាវនាវ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេស សម្តេចតេជោ ប្រមុខថ្នាក់ដឹកនាំ សូមអោយជួយដោះស្រាយជូនពួកគាត់ផង៕