លោក (ហួរ យ៉ៃ) អធិការនគរបាលស្រុកព្រៃនប់ មានចេតនាលាក់បាំងករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា វាយជនរងគ្រោះ (សោម និមល់) មិនបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅកាន់តុលាការ

(ខេត្តព្រះសីហនុ) ៖ ជារឿងនឹកស្មានមិនដល់លោក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ ដែលប្រឹងព្យាយាមលាក់បាំង និងគេចវេសគ្រប់ពេលវេលា ដែលព្រះរាជអាជ្ញាខេត្តព្រះសីហនុ បានបញ្ជាឲ្យបញ្ជូនសំណុំរឿងករណីជនដៃដល់៣នាក់ បានវាយបុរសម្នាក់ឈ្មោះ សោម និមល់ បណ្តាលឲ្យបែកក្បាលហូរឈាមយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ។

បើតាមប្រពន្ធជនរងគ្រោះឈ្មោះ កែវ មករា បានថ្លែងប្រាប់ អ្នកសារព័ត៌មានឲ្យដឹងថា ៖ ជនសង្ស័យ៣នាក់ជាបងប្អូននឹងគ្នា ទី១.ឈ្មោះ លី

ណា, ទី២.ឈ្មោះ លី ឌី,

ទី៣.ឈ្មោះ លី ស៊ីណា

បានយកឈើវែងមាំមកវាយប្តីរបស់គាត់ឈ្មោះ សោម និមល់ ទាំងកំរោលតែម្ដងរហូតបែកក្បាលហូរឈាមស្រោចខ្លួន។

មុនកើតមានការប៉ុនប៉ងវាយប្រហារនេះ ដោយជនរងគ្រោះ (សោម និមល់) ជាអ្នកយាមដីឲ្យគេនៅតំបន់ស្ទឹងហាវ ក្រោយមកស្រាប់តែជនដៃដល់ទាំង៣នាក់ បានចូលមកដណ្ដើមដីខាងលើនេះ និងដេញជនរងគ្រោះឲ្យចេញពីទីនេះ។

ដោយជនសង្ស័យបានស្រែកគំរាមថា ដីនេះជាកម្មសិទ្ធរបស់គេ ត្រូវតែចេញពីដីគេឲ្យឆាប់ ប៉ុន្តែជនរងគ្រោះមិនបានចេញពីដីនោះទេ ស្រាប់តែជនដៃដល់យកដំបងមកវាយជនរងគ្រោះតែម្ដង។

ក្រោយពីវាយជនរងគ្រោះឈាមហូស្រោចខ្លួនហើយ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល ទើបជនរងគ្រោះបានប្ដឹងទៅកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រាម ដើម្បីចាត់វិធានការណ៍ ខណៈនោះកម្លាំងសមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវនឹងឃាត់ខ្លួនបានម្នាក់។

បន្ទាប់ពីសមត្ថកិច្ចប៉ុស្ដិ៍បានឃាត់ខ្លួនហើយ បានបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីធ្វើការសាកសួរ និងសម្របសម្រួលឲ្យជនរងគ្រោះ។

ក្រោយពីបានឃាត់ខ្លួនរួចរាល់ហើយ ជនដៃដល់ម្នាក់បានប្រគល់ប្រាក់៤០០០ដុល្លារ ដើម្បីឲ្យជនរងគ្រោះ ព្យាបាលជំងឺសិន។

ដោយរងចាំអស់ជាច្រើនខែលោក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ មិនបានបញ្ជូនសំណុំរឿងប៉ុនប៉នមនុស្សឃាតដោយចេតនាទៅកាន់តុលាការខេត្តព្រះសីហនុទេ ដោយលោក អធិការនគរបាលរូបនេះបានទុកសំណុំរឿងនេះមិនដោះស្រាយរហូតមកដល់បច្ចុប្បន្ន។

ទោះបីជាមេធាវី តំណាងឱ្យជនរងគ្រោះបានទំនាក់ទំនងច្រើនលើកច្រើនសារ ដើម្បីចង់បានឯកសារកំណត់ហេតុក៏លោកអធិការនគរបាលស្រុកព្រៃនប់រូបនោះមិនបញ្ជូនទៅឲ្យលោកទាល់តែសោះ។

សូមបញ្ជាក់ ៖ លោកប្រធាន ព្រះរាជអាជ្ញាខេត្តព្រះសីហនុ ក៏បានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះដែរ ហើយលោកប្រធាន ព្រះរាជអាជ្ញា ក៏ចង់បានសំណុំរឿងពីអធិការស្រុកព្រៃនប់ លោក ហួរ យ៉ៃ បានយកលេសគ្រប់យ៉ាងមិនប្រគល់ឯកសារឲ្យខាងតុលាការនោះទេក្នុង គោលបំណងបំបិទរឿងខាងលើចោល៕