លោក លីវវណ្ណថេង ចៅសង្កាត់ព្រែកថ្មីចុះសួរសុខទូក្ខប្រជាពលរដ្ឋ និងចែកអំណោយប្រជាពលរដ្ឋចំនួន៦៥គ្រួសារ

ភ្នំពេញ៖នៅព្រឹក​ថ្ងៃ​ទី​២៣​ ខែ​មេសា​ ឆ្នាំ​២០២០​ លោក​ លីវ​ វណ្ណថេង​ ចៅ​សង្កាត់​ព្រែកថ្មី​ រួមជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ ភូមិ​ កម្លាំង​ប្រជាការពារសង្កាត់​ សសយក​ សង្កាត់​ព្រែកថ្មី​

បានអញ្ជេីញចុះសួរសុខទុក្ខ​ និងនាំយកអំណោយ​របស់​ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (​The Mony Foundation) ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ក្នុង​ភូមិ​ព្រែក​ថ្មី​១ ចំនួន​ ៦៥គ្រួសារ​

ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ ឃីដ​ ១កញ្ចប់​ អំណោយ​ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ និង​ថវិកា​ ២០០០០រៀល​ អំណោយ​លោក​ចៅសង្កាត់​។

ក្នុង​នោះ​ លោក​ចៅសង្កាត់​ បាន​ផ្សព្វផ្សាយ​អំពី​វិធី​ការពារ​ហានិភ័យ​ការឆ្លងជំងឺ​កូវីដ​១៩​ ព្រមទាំង​ចែក​ម៉ាស​ និងអាលកុល​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។

ប្រជាពលរដ្ឋដែលរស់នៅ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ បាន ថ្លែងអំណរ គុណយ៉ាងជ្រាវជ្រៅទៅដល់ លោក លីវ វណ្ណថេង ចៅសង្កាត់ ព្រែកថ្មី ព្រមទាំង ក្រុមការ ដែលជានិច្ចកាលតែងតែបានយកចិត្តទុក្ខដាក់ ចុះជួប ប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ នាំយក អំណោយ និង ថវិកាមកជូន ពលរដ្ឋមានជីវភាពខ្វះខាត។

ពួកគាត់ សូមជូនពរ លោក ចៅសង្កាត់ ក្រុមការងារ សូមឲ្យទេវតា ឆ្នាំថ្មី ជួយបីបាច់ ថែរក្សា រូបលោក និងពុទ្ធពរទាំងបួនប្រការកុំបីឃ្លាងឃ្លាតឡើយ។