អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប្រតិបត្តិការ ៥ម៉ោង ( ចាប់ពីម៉ោង ១៤:០០ រហូតដល់ម៉ោង ១៩:០០នាទីយប់ ) កម្លាំងអធិការខណ្ឌដូនពេញ ចាប់បានជនសង្ស័យមួយចំនួន ជាមួយថ្នាំញៀន នៅតំបន់ R6 ក្តាន់២

អធិការដ្ឋាននគរបាលខណ្ឌដូនពេញ

ប្រតិបត្តិការ ៥ម៉ោង ( ចាប់ពីម៉ោង ១៤:០០ រហូតដល់ម៉ោង ១៩:០០នាទីយប់ ) កម្លាំងអធិការខណ្ឌដូនពេញ ចាប់បានជនសង្ស័យមួយចំនួន ជាមួយថ្នាំញៀន នៅតំបន់ R6 ក្តាន់២

ផ្លូវរថភ្លេីង សង្កាត់ស្រះចក ខណ្ឌដូនពេញ (អតីតតំបន់បឹងកក់)

ស្តីពីលទ្ធផលបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០នាទី ដោយអនុវត្តន៍តាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្ត្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅផ្លូវ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្រីម្នាក់។ ក្រោយពីប្រើវិធានការជំនាញយកចម្លើយកម្លាំងបានបន្តឃាត់ ខ្លួនជនសង្ស័យម្នាក់ទៀត ភេទស្រី នៅថ្ងៃខែឆ្នាំដែលវេលាម៉ោង ១៦:០០នាទី ចំណុចផ្លូវរថភ្លើង ភូមិ២១ សង្កាត់បឹងកក០២ ខណ្ឌទួលគោក។

ជាលទ្ធផលសរុបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់(ស្រី០២)។

វត្ថុតាងដកហូតរួមមាន÷
១/ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៧កញ្ចប់ (ក្នុងនោះកញ្ចប់ធំចំនួន០២កញ្ចប់ ) ។
២/ ថង់ប្លាស្ទិចសំរាប់ច្រកមួយចំនួន ។
៣/ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ចំពោះមុខកម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។