សេចក្តីបកស្រាយបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបញ្ជាក់ជូនសាធារណ:ជនឲ្យបានជ្រាបថា ក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះមានគណនីហ្វេសបុក និងសារព័ត៌មានមួយចំនួនបានយកវីដេអូនៃការចែកចាយសារធាតុញៀនដែលជារូបចាស់តាំងពីឆ្នាំ២០១៧ យកមកផុសដែលធ្វេីឲ្យសាធារណ:ជនមានការយល់ច្រឡំ ។

ក្រោយពីបានបើកការស្រាវជ្រាវតាមរកម្ចាស់វីដេអូខ្លីបរួចមក នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ សមត្ថកិច្ចបានជួបសួរនាំផ្ទាល់ ជាមួយស្ត្រីម្នាក់ដែលមានឈ្មោះ ស្រីម៉ៅ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងតំបន់បឹងកក់ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ។ ស្ត្រីខាងលើបានអោយដឹងថា វីដេអូនេះ គឺខ្លួនបានថតតាំងពី៣ឆ្នាំមុនម្ល៉េះ ហើយមិនដឹងជាបុគ្គលណាយកវីដេអូនេះទៅបង្ហោះតាមហ្វេសបុកជាសាធារណ:ឡើយ ។

នៅតំបន់នេះសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន ក៏ដូចជាសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍ស្រះចក តែងតែបានចុះបង្រ្កាបជាប្រចាំបានជាច្រេីនករណី ដោយចាប់បានទាំងជនសង្ស័យ និងសារធាតុញៀនជាច្រេីនផងដែរ ។ ចំពោះចំណុចតំបន់ខាងលើ នឹងក្នុងតំបន់បឹងកក់ថ្មីនេះ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បាននឹងកំពុងឈរជើងជាប្រចាំដេីម្បីតាមដាន ស្រាវជ្រាវ នឹងឈានទៅរកការបង្ក្រាប ដេីម្បីលុបបំបាត់ឲ្យបានទាំងស្រុងលេីករណីជួញដូរសារធាតុញៀននៅតំបន់មិនរៀបរយនេះ ក៏ដូចជាតំបន់មួយចំនួនទៀត ។

សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែខិតខំជាប្រចាំទាំងយប់ ថ្ងៃ ក្នុងប្រតិបត្តិការណ៍ ស្រាវជ្រាវ និងបង្ក្រាប ទីតាំងជួញដូរ អ្នកជួួញដូរ ចែកចាយ និងអ្នកប្រេីប្រាស់ សារធាតុញៀន គ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយនឹងការចូលរួមសហការរាយការណ៍ផ្តល់ព័ត៌មានរបស់ប្រជាពលរដ្ឋ ។