រដ្ឋាភិបាលសម្រេចបង្កើតប៉ុស្តិ៍ទូរទស្សន៍ តេជោ TV ដែលកូនអ្នកក្រតាមខេត្តក៏អាចរៀនសូត្របានដែរ

មុននេះបន្តិចយោងតាមទំព័រផ្លូវការរបស់ឯកឧត្តមរដ្ឋមន្រ្តី ហង្ស ជួនណារ៉ុង បានចុះផ្សាយថា “តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និង កីទ្បា សហការជាមួយក្រសួងព័ត៌មាន ដើម្បីដាក់អោយដំណើរការប្រព័ន្ធរៀនពីចម្ងាយ ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ នេះ។

ក្នុងសំណេរដដែលបានបង្ហាញថា ក្រសួងអប់រំនឹងបង្កើតប៉ុស្តិ៍ទូរទស្សន៍អប់រំថ្មីឈ្មោះ Decho TV ដែលអាចមើលតាមរយៈបណ្តាញបណ្តាញចំនួន ៣ គឺ ១.តំបន់គ្របដណ្តប់ប្រព័ន្ធខ្សែកាប នៅតាមទីប្រជុំជនខេត្ត និងស្រុក ២.តាមថាសប៉ុស្តិ៍ Dtv តាមតំបន់ជនបទ និង ទី៣ អាចមើលបានតាម ការប្រើ Smartphone ដូចនេះសូមអាណាព្យាបាលទាំងអស់ជ្រាបជាពត៌មាន និងដាស់តៀនកូនចៅ អោយតាមដានទូរទស្សន៍មួយនេះដើម្បីគុណភាពសិក្សារបស់ក្មេង។