សហរដ្ឋអាមេរិក៖ ក្រុមបាតុករនៅ​រដ្ឋមីឈីហ្គែន រាប់ពាន់នាក់ បានលើកគ្នាមកប្រឆាំងតវ៉ានឹងវិធានការរបស់រដ្ឋាភិបាល

ដោយទាមទារឲ្យបញ្ឈប់បទបញ្ជាដ៏តានតឹង ដែលកំណត់ឲ្យពួកគេស្នាក់នៅក្នុងផ្ទះកំឡុងពេលវីរុសកូរ៉ូណារាតត្បាត ព្រោះយល់ថា ជាការរឹតត្បិតសិទ្ធិសេរីភាព( នេះបើយោងតាមសារព័ត៌មានអន្ដរជាតិ Daily Mail ចុះផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០)។

លោកស្រី Whitmer អភិបាលរដ្ឋក៏បានធ្វើសន្និសីទកាសែតនៅទីតាំងបាតុកម្មនោះ ដោយនិយាយថា៖
ខ្ញុំពិតជាខកចិត្ដណាស់ ដែលឃើញមនុស្សមកជួបជុំគ្នា ហើយមិនពាក់ម៉ាស់ ឃើញមនុស្សដើរចែកស្ករគ្រាប់ដោយដៃទទេទៀតផង។

ក្នុងរដ្ឋមីឈីហ្គែន បច្ចុប្បន្ននេះ មានអ្នកឆ្លងវីរុសយ៉ាងហោចណាស់ ២៨,០០០នាក់ និងស្លាប់ជាង ៥,០០០នាក់ ខណៈសហរដ្ឋអាមេរិកទាំងមូលវិញ មានអ្នកឆ្លងសរុបច្រើនជាង ៧០ម៉ឺននាក់ស្លាប់ជិត៤ម៉ឺននាក់។

ក្នុងមួយថ្ងៃឆ្លងប្រមាណ៣ម៉ឺននាក់ស្លាប់ប្រមាណជិត២ពាន់នាក់។