សាលារាជធានីភ្នំពេញ ត្រៀមកន្លែងស្នាក់នៅ ៦៩៩ បន្ទប់ទុកដាក់កម្មករ១៥,៧២៦ដែលមកពីស្រុកកំណើតវិញ

កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមសាលារៀនចំនួន ៣៧សាលា ស្មើនឹងបន្ទប់ចំនួន ៦៩៩ បន្ទប់ដើម្បីទុកដាក់កម្មការនីប្រមាណ ១៥,៧២៦ ដែលបានចាកចេញពីភ្នំពេញទាំងយប់ដើម្បីទៅរីករាយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅឯស្រុកកំណើត។

យោងតាមគេហទំព័ររបស់រដ្ឋបាលរាជធានី បានសរសេរយ៉ាងដូច្នេះថា ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ តម្រូវអោយកម្មករ កម្មការនី ដែលត្រឡប់មកពីបណ្តាខេត្តចូលមករាជធានីភ្នំពេញត្រូវធ្វើចត្តាឡឺស័ករយៈពេល ១៤ថ្ងៃ។

ដើម្បីសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះ និងក្រសូងសុខាភិបាល ក្នុងការធ្វើចត្តាឡឺស័ក រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមសាលារៀនចំនួន ៣៧សាលា ស្មើនឹង ៦៩៩ បន្ទប់៕