ល្បែងប្រជល់មាន់និងអាប៉ោងដ៏ធំ បង្ក្រាបបានតែមួយថ្ងៃដំណើរការបើកភ្នាល់លេងខុសច្បាប់វិញ លោក អធិការនគរបាលស្រុកបាទី អត់ហ៊ានធ្វើការបង្រ្កាប!!

តាកែវ÷ ថ្ងៃទី 17 ខែមេសាឆ្នាំ 2020 មានទីតាំងប្រជល់មាន់និងអាប៉ោងកំពុងដំណើរការបើកភ្នាល់លេងខុសច្បាប់មួយកន្លែងដែលប្ដូរមកពីក្នុងចំការស្វាយ ស្ថិតនៅក្រោយភូមិ ត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលកាលពីម្សិលមិញកម្លាំងសមត្ថកិច្ចបង្ក្រាបម្ដងរួចហើយបានបើកលេងយ៉ាងរលូនគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ។

ឫមួយម្ចាស់បើកបទល្មើសមួយកន្លែងនេះបានផ្តល់លាភសក្ការៈប្រចាំខែទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋតាមមូលដ្ឋានអស់ហើយទេដឹងបានជាមិនហ៊ានធ្វើការបង្រ្កាបឲ្យបើកលេងដោយរលូនយ៉ាងនេះ។

តាមប្រភពច្បាស់ការពីពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថាមានទីតាំងបើកលេងល្បែងប្រជល់មាន់និងអាប៉ោងបើកភ្នាល់លេងខុសច្បាប់នៅក្នុងចំការស្វាយមួយកន្លែងដែលស្ថិតនៅភូមិខាងលើ ប្រភពបានបន្តទៀតថាបងប្អូនពលរដ្ឋបាននាំគ្នាលើកឡើងថាតាំងពីភូមិឃុំពួកគាត់កើតមានល្បែងសុីសងប្រជល់មាន់និងអាប៉ោងបើកភ្នាល់លេងខុសច្បាប់កាលណាមកពួកគាត់មានការភ័យខ្លាចកើតមានចោរកម្មដូចជាចោរលួចចោរឆក់និងចោរប្លន់ជាដើម។

ហើយថ្មីៗនេះដែលប្រមុខរាជរដ្ឋាភិបាលបានហាមមិនឲ្យបងប្អូនពលរដ្ឋជួបជុំគ្នាការពារកុំឲ្យឆ្លងជំងឺកូវិដ ១៩ (COVID.19)

បងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើការសំណូមពរមកដល់ អភិបាល នៃគណអភិបាលខេត្តតាកែវ និង លោក អភិបាលស្រុក ភួន ឈីម ហើយនឹងនិង ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត សូមមេត្តាមានចំណាត់ការក្តៅចាត់កម្លាំងក្រោមឱវាទចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែងប្រជល់មាន់និងអាប៉ោងបើកភ្នាល់លេងខុសច្បាប់ស្ថិតនៅភូមិខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបជុំនួស លោកអធិការនគរបាលស្រុកបាទី ង៉ាន់ សារី ផង។

ព្រោះបងប្អូនប្រជាពលរដ្ឋបាននាំគ្នាលើកឡើងថាគាត់គ្មាន អសមត្ថភាព និងមិនដែលហ៊ានធ្វើការបង្រ្កាបល្បែងសុីសងប្រជល់មាន់ និងអាប៉ោង កំពុងបើកភ្នាល់លេងខុសច្បាប់នោះទេ ហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តឈប់ឲ្យកើតមានល្បែងសុីសងទាំងអស់នេះបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រួវតែធ្វើការបង្រ្កាបឲ្យខានតែបាន ហើយថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍កុំឲ្យបងប្អូនពលរដ្ឋជួបជុំគ្នាខ្លាចឆ្លងជំងឺកូវិដ១៩ (COVID.19)ផងដែរ៕