ល្បែង ជល់មាន់ នៅភូមិ ព្រែក គុុយ ឃុំគោចក ស្រុក កំពង់ត្របែក ប្រហែលឆ្នាំងបាយរបស់អធិការស្រុក

ល្បែង ជល់មាន់ នៅភូមិ ព្រែក គុុយ ឃុំគោចក ស្រុក កំពង់ត្របែក ប្រហែលឆ្នាំងបាយរបស់អធិការស្រុក


———————————-
ចេញផ្សាយថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០២

ព្រៃវែង៖សង្វៀនល្បែងជល់មាន់និងបាញ់អាប៉ោងមួយកន្លែង កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង ជាយូរមកហើយ ដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានសុទ្ធតែបានដឹងទាំងអស់ តែខុសប្លែកអីតែសមត្ថកិច្ច ឆ្លើយថាមិនបានដឹងទៅវិញ ។ ប៉ុន្តែយ៉ាងណា ក៏សមត្ថកិច្ច អះអាងថា នឹងចុះស៊ើបអង្កេតផងដែរ ។

-ទីតាំងសង្វៀនខុសច្បាប់នេះ ស្ថិតនៅភូមិព្រែកគុយ ឃុំគោចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

-ប្រជាពលរដ្ឋ បង្ហើបប្រាប់ថា÷នៅថ្ងៃទី៩ ខែកុម្ភ នេះ ថា អោយតែថ្ងៃសៅរ៌ ថ្ងៃអាទិត្យ ឬ ថ្ងៃបុណ្យទាន ក្រុមអ្នកញៀនល្បែងជាច្រើននាក់ អ្នកខ្លះជិះឡាន ជិះម៉ូតូ ស្ពាយកន្ត្រកមាន់មកយ៉ាងប្រសេចប្រសាចពេញផ្លូវ នាំគ្នាបើកចូលកន្លែងសង្វៀនជល់មាន់យ៉ាងរំភើយ ដោយពេលលេងនោះ បានស្រែកហោកញ្ជៀវខ្លាំង គ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចទាល់តែសោះ ។

-ចំណែក ប្រជាពលរដ្ឋខ្លះ ជាស្ត្រីមេផ្ទះបានឲ្យដឹងថា÷គ្រួសាររបស់គាត់ឈ្លោះគ្នាសឹងរាល់ថ្ងៃដោយសារលោកប្ដីញៀននឹងល្បែងជល់មាន់មិនបាននៅជួយរកស៊ីប្រពន្ធកូនទេ។

-ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានប្រាប់ក្រុមសារព័ត៍មានយេីងនៅរសៀលថ្ងៃទី៩ ខែកុម្ភៈ នេះថា លោកនឹងបញ្ជាអោយអធិការស្រុកកំពង់ត្របែក បង្ក្រាបជាបន្ទាន់ បើសិនជាមានការបើកទីតាំងលេងល្បែងស៊ីសងជល់មាន់នេះមែន ។

-ដោយឡែកលោកវរសេនីយ៍ សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក បានប្រាប់ ក្រុមការងារយេីងដែរថា លោកមិនបានដឹងថា មានបើកទីតាំងល្បែងជល់មាន់នវទេ ។ តែយ៉ាងណា លោកនឹងបញ្ជាអោយកម្លាំងប៉ុស្ត៍រដ្ឋបាលចុះទៅមើល និង បើកការស្រាវជ្រាវ បើសិនជាមានមែន លោកនឹងបង្ក្រាបភ្លាម មិនឲ្យខកបំណងឡើយ ។

-ចំណែកប្រជាពលរដ្ឋរកស៊ីស្លូតត្រង់ត្រឹមត្រូវតាមផ្លូវច្បាប់បានឲ្យដឹងទៀតថាគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះថាអ្នកលេងល្បែងអោយតែចាញ់ច្រើនតែចិត្តដាច់ធ្វើសកម្មភាពផ្តេសផ្ដាសវ៉ៃប្រពន្ធកូនអាចក្លាយខ្លួនទៅជាលួចឆក់ប្លន់និងសេពគ្រឿងញៀនបន្តទៀត។

-ចំណែកប្រជាពលរដ្ឋផ្សេងទៀតដែលជាអាជីវករលក់ដូរក្នុងផ្សារបានឲ្យដឹងថា÷សង្ស័យតែលោកស្នងការនគរបាលខេត្តព្រៃវែងមិនដឹងទេ??បើសិនគាត់ដឹងមែននោះគាត់នឹងចុះបង្ក្រាបហើយ. ព្រោះគាត់មានស្នាដៃក្នុងការបង្ក្រាបល្បែងស៊ីសងជាច្រើនដែរកន្លងមក។

-ពួកគាត់សំណូមពរឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ កម្លាំងមានប្រដាប់អាវុធមេត្តាបង្ក្រាបទៅកំពុងបន្តឲ្យពួកទាំងអស់នេះលេងល្បែងបន្តទៀតអ្វី៕