បែកធ្លាយ លោក យឹមច័ន្ទថន នាយកប្រតិបត្តិ សាខាខេត្តតាកែវ យកលុយកាកបាទក្រហម ទៅប្រពន្ធ រកស៊ី

បែកធ្លាយថា លោក យឹម ច័ន្ទថនយកលុយកាកបាទក្រហមអោយប្រពន្ធរកស៊ីយ៉ាងរំភើយ គ្មានទើសក្បាលអាណា…

ខេត្តតាកែវ៖ ចេញផ្សាយថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ របកគំហើញដែលមិនគួរឲ្យកើតមាន បើយោងតាមរបាយការណ៍ដែលបានបែកធ្លាយមិនដឹងថាជាចេតនា ឬអចេតនានៅធនាគារ។

គិតត្រឹមថ្ងៃតី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ យើងឃើញទឹកចំនួន ៣០០០០ដុល្លាអាមេរិក ចងការប្រាក់នៅធនាគារ។

ប្រភពច្បាស់ការបានអោយដឹងថា ទឹកប្រាក់សាខាកាកបាទក្រហមកម្ពុជា ត្រូវបាន លោក យឹម ច័ន្ទថន នាយកប្រត្តិបត្តិសាខាខេត្តតាកែវ យកទៅអោយប្រពន្ធរកស៊ីចងការប្រាក់យកភាគលាភដាក់ហោប៉ៅឯកជនយ៉ាងរំភើយជាមួយពលរដ្ឋពេញក្រុងដូនកែវ។

និងមជ្ឈដា្ឋនផ្សេងៗទៀត ទង្វើបែបៗនេះ ហាក់បានមាក់ងាយជាប្រយោលមកដល់ថ្នាក់ដឹកនាំតាមលំដាប់ថ្នាក់រហូតដល់កំពូលតែម្តង ព្រោះលុយនេះជាលុយសប្បុរសជាតិ និងអន្តរជាតិដែលបានមកពីថ្នាក់ដឹកនាំកំពូលគឺសម្តេចកិត្តិព្រឹត្តិបណ្ឌិតខំស្មូមមកដើម្បីជួយពលរដ្ឋរងគ្រោះ មិនគួរមន្ត្រីថ្លើមពាសមេឃយកទៅរកស៊ីចងការប្រាក់ឯកជនអ៊ីចឹងទេ…? ។

មើលទៅប្រហែលស្ថាប័នជាតិផ្សេងៗទៀតវាដូចតែគ្នាហើយមើលទៅ…! ត្រីងៀតឆ្លៀតពងបែបនេះ ទើបបានជាមន្ត្រីតាមស្ថាប័នរដ្ឋនីមួយៗសុទ្ធតែបានក្លាយជាអ្នកមានស្ទើរគ្រប់ៗគ្នា បើទោះយើងដឹងថា ប្រាក់បៀវត្ស៍ ឬប្រាក់ខែ សឹងតែស៊ីគុយទាវមិនទាំងគ្រប់ផងនោះ…។

ប្រភពបានអោយដឹងទៀតថារឿងនេះបែកធ្លាយក្រោយ មានការផ្លាស់ប្ដូរហិរញ្ញឹកថ្មីដោយមានលោក ហោ ប៊ុនវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវមកកាន់ជាហិរញ្ញឹកថ្មិរបស់សាខាហើយធ្វើការត្រួតពិនិត្យបញ្ជីរស្នាមទើបមានការបែកធ្លាយរឿងនេះតែម្ដង។

ជុំវិញករណីខាងលើ លោក ហោ ប៊ុនវឌ្ឍន៍ មិនបានបំភ្លឺអោយច្បាស់លាស់ទេ ដោយលោកទទួលទូរស័ព្ទរួចហើយដឹងថាអ្នកកាសែតសួររឿងខាងលើនេះលោកថាស្ដាប់អត់ច្បាស់ទេហើយលោកថាជាប់រវល់។

និងបានបិទទូរសព្ទ័ទៅ អាចជាគំនាបរវាងមេ និងកូនចៅ ឬអាចនិយាយបានថាមេស៊ីបាន…អញក៏ស៊ីបានដែរ…ហាស់ហា…ស្រុករំដួលតើវើយ៍…!

ចំណែកលោក យឹម ច័ន្ទថន នាយកប្រត្តិប័ត្រសាខាកាកបាទក្រហមខេត្តតាកែវ ថាលោកពិតជាបានធ្វើរឿងនេះពិតមែន តែលោករកចំណូលអោយសាខាទេ។

មហាជនបានចោទជាសំនួរថា បើ យឹម ច័ន្ទថន យកលុយស្ថាប័នជាតិទៅរកស៊ីបាន ក្រោមហេតុផលថារកចំណូលឲ្យប៉ុណ្ណឹងជាការស្រេចនោះ ចឹងលោក ជា ចាន់តូ គួរតែយកលុយធនាគារជាតិទៅឲ្យប្រពន្ធរកស៊ីចងការដែរទៅ… និងមន្ត្រីតាមស្ថាប័នជាតិនានា នាំគ្នាធ្វើបែបហ្នឹងទៅរាជរដ្ឋាភិបាលឆាប់មានហើយ៕ដោយ តាព្រហ្ម ០៨៥ ៤៧ ៣៣៣៣/