ប្រជាពលរដ្ឋ ចំនួន៨នាក់ ដាក់ពាក្យបណ្តឹង សៀកមុន្នី អភិបាល ស្រុក អូររាំងទៅ តុលាការ ខេត្តមណ្ឌលគីរី

ប្រជាពលរដ្ឋចំនួន ៨នាក់ ដាក់ពាក្យបណ្តឹង លោកសៀកមុន្នី អភិបាលស្រុក អូររាំងទៅតុលាការខេត្តមណ្ឌលគីរី

ខេត្តមណ្ឌលគីរី៖ នារសៀល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ អង្គភាព សារព័ត៌មានតាព្រហ្ម បានទទួល ឯកសារពាក្យបណ្ដឹង មួយច្បាប់ពីប្រជាពលរដ្ឋ ចំនួន៨ នាក់ បានប្តឹង មនុស្ស ចំនួន បួននាក់ដូចខាងក្រោមៈ

ទី១ អ៊ុតសុីម៉ាត តំណាងប្រជាពលរដ្ឋ ១៩២ គ្រួសារ រស់នៅ ភូមិពូរឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគឺរី ។

ទី២ លោក សមវ៉ានី អតីតមេឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី ។

ទី៣ លោក វុធសារុំ ប្រធានដែន ជម្រកសត្វព្រៃ ណាំលៀ ។

និងទី៤ លោក សៀកមុន្នី អភិបាលស្រុក អូររាំង ខេត្តមណ្ឌលគីរី។

ពីបទពាក់ព័ន្ធ បទឧក្រិដ្ឋកាប់រាន ឈូសឆាយ ដីព្រៃយកជាកម្មសិទ្ធិខុសច្បាប់ រាប់ពាន់ ហិកតា បំផ្លាញរុក្ខជាតិកម្រ និងសត្វព្រៃ នៅចំណុចទួលស្វាយ ភូមិពួរឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី។

ពាក់ព័ន្ធនិង ករណីខាងលើ លោក សៀកមុន្នី អភិបាលស្រុក អូររាំង បានឲ្យតាព្រហ្មដឹង កាលពីរសៀល ថ្ងៃទី៥ ខែកុម្ភៈថា លោកពុំបាន ធ្វើការឈូសឆាយដីព្រៃនៅចំណុចនោះទេ។

គាត់បានបន្តថា ក្នុងសាច់រឿងហ្នឹង មានតែខ្ញុំប្តឹងរូបគាត់ឈ្មោះ តុលាមុន ក៏ប៉ុន្តែបែរជារូបគាត់ បានប្តឹងគាត់មុនបាត់។ ០៨៥ ៤៧ ៣៣៣៣/០៦៦ ៩៨៧ ៨៨៤/