ស្នាដៃ ដ៏ល្អប្រសើរ របស់គណ:កម្មាធិការ ប្រយុទ្ទប្រឆាំង ផលិតផល ក្លែងក្លាយ

ភ្នំពេញ៖កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពសង្គម

(គ.ប.ផ.ក) បានធ្វើសន្និសីទសារព័ត៌មានស្តី អំពីលទ្ធផលនៃកិច្ចប្រតិបត្តិការចុះត្រួតពិនិត្យហាងលក់ឱសថបុរាណចិនចំនួន បីទីតាំង ស្ថិតនៅតាមបណ្តោយវិថីហ្សាដឺហ្គោល (ផ្លូវលេខ២១៧) ក្នុងសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថាក្នុងកិច្ចប្រតិបត្តិការនោះ ក្រុមប្រតិបត្តិការពិសេស នៃគ.ប.ផ.ក បានត្រួតពិនិត្យ និងឆែកឆេរ ហើយរឹបអូសបានឱសថខុសច្បាប់ជាច្រើនប្រភេទ មានជាអាទិ៍

ឱសថជំនួយផ្លូវភេទ ឱសថបង្កើនអារម្មណ៍ផ្លូវភេទ បង្កើនភាពស្រើបស្រាល (ថ្នាំសម្រើប)

ឱសថមិនបានចុះបញ្ញីការ គ្មានលិខិតអនុញ្ញាតិឲ្យនាំចូល ឱសថហួសកាលបរិច្ឆេទប្រើប្រាស់ និងឱសថច្រើនប្រភេទទៀតដែលច្បាប់ហាមឃាត់៖

ទីតាំងទី១ ផ្ទះលេខ១០២ ផ្លូវលេខ២១៧ ភូមិ១ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ យីហោ ឱសថបុរាណ សញ្ញាទេវតា។

សមត្ថកិច្ចរឹបអូសបាន ឱសថបុរាណចិន (សម័យ) គ្មានចុះបញ្ជីការ ចំនួន២០៧ប្រភេទ សរុប ៣៣២៧ ប្រអប់។

ទីតាំងទី២ ផ្ទះលេខ១០៤ ផ្លូវលេខ២១៧ ភូមិ១ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ យីហោ ហាង ឡេង ជី ឱសថបូរាណចិន សមត្ថកិច្ចរឹបអូសបានឱសថបុរាណចិន (សម័យ) គ្មានចុះបញ្ជីការ ចំនួន១៨៧ប្រភេទ និងឱសថជំនួយផ្លូវភេទ (ថ្នាំសម្រើប) ១មុខ ដែលក្រសួងសុខាភិបាលហាមឃាត់ សរុប ១,៤៦៥ ប្រអប់។

និងទីតាំងទី៣ ផ្ទះលេខ១០៦ ផ្លូវលេខ២១៧ ភូមិ១ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ យីហោ អៀក ងួន លក់ឱសថបូរាណចិន សមត្ថកិច្ចរឹបអូសបានឱសថបុរាណចិន(សម័យ) គ្មានចុះបញ្ជីការ ចំនួន៦០ប្រភេទ និងឱសថជំនួយផ្លូវភេទ (ថ្នាំសម្រើប
០៩មុខ៖ Ye Lang then, ថ្នាំលេខ ៦៩, Black Gorilla, 2800Mg, Zegara ពណ៌បៃតង និងពណ៌ផ្ទៃមេឃ, Max Man, ថ្នាំគ្រាប់ពណ៌លឿងគ្មានឈ្មោះ, Jinmaoshiwang និងThe First Classic excited medicine សរុប ២,៥៤៨ ប្រអប់។