ព្រៃឈើ និងរលាយ ហិនហោច ក្រោមកណ្តាប់ដៃ ក្រុមហ៊ុន ធីង៉ា

ព្រៃឈើកំពុងតែប្រឈមនិងការវិនាសហិនហោចក្រោមកណ្តាប់ដៃក្រុមហ៊ុនធីង៉ា

ព្រះវិហារ ៖ ​ក្រុមហ៊ុន​ធីង៉ា​ អភិវឌ្ឍន៍​និង​ក្រោមលេសវិនិយោគ​​កំពុង​ប្រើ​រថយន្ត​យី​ឌុប​និងរថយន្ត ​បា​កុង​ ដឹក​ជញ្ជូន​អនុផល​ព្រៃឈើ​«ឈើមូល»​យ៉ាង​គគ្រឹកគគ្រេង​ចេញពីព្រៃ​ឡង់ ​ព្រៃអង្គតែនដែលស្ថិត​​ក្នុងចំណុច​អូរឡង់​តំបន់​4និងតំបន់5 ​​ភូមិស្រែវាល​ឃុំរៀបរយ​ស្រុករវៀង​ ខេត្តព្រះវិហារ​
ដោយ​សំអាងមាន​ច្បាប់​​ពី​ក្រសួង​កសិកម្ម​ធ្វើការ​ដាំ​ដុះ​លើ​ផ្ទៃដី​​សម្បទាន​ដីសេដ្ឋកិច្ច​។

សេចក្ដីរាយការណ៍​​បាន​ឲ្យដឹង​ថា ក្រុមហ៊ុន​ធីង៉ា​អភិវឌ្ឍន៍ ​និង​វិនិយោគ​​​ហ៊ាន​យក​រថយន្ដ​ដឹក​ជញ្ជូន​ឈើ​មូល​បែបនេះ​​​ដោយ​ផ្អែកលើលិខិត សំ​ណើរ​សុំ​ការ​អនុញ្ញាត​​ពីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និងនេសាទ​ ធ្វើការឈូស​ឆាយ​ដីក្នុង​អនុ​តំបន់ ៤ និ​ង​អនុ​តំបន់​៥ ស្ថិតនៅ​ក្នុងខេត្ត​​ព្រះវិហារ​១សន្លឹក​ ​ដែល​ពុំ​បាន​កំណត់​ទំហំដី​និង​​ចំណុច​ទីតាំង​ព្រំប្រទល់​ច្បាស់​លាស់​នោះ​ទេ ។

​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បង្កើត​រោងចក្រ​កែច្នៃ​ឈើ​ដោយ​អះអាង​ថា ​​សម្អាត​ឈើ​ក្នុង​ដី​សម្បទាន​របស់​ខ្លួន ​តែ​ធាតុ​ពិត​គឺ​ប្រមូល​កាប់​ឈើ​ពី​តំបន់​ព្រៃ​ឡង់​មក​ធ្វើ​អាជីវកម្ម​តែប៉ុណ្ណាះ។

គួរម្លឹកផងដែរថា ៖ កន្លងមកនាយឧត្តម សេនីយ៍ ​សៅ សុខា ​អគ្គមេបញ្ជារងនៃកងយោធពលខេមរភូមិន្ត មេបញ្ជាការកងរាជវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធាន​គណៈកម្មការជាតិ​ដើម្បីបង្កាទប់ស្កាត់​​​និង​បង្ក្រាបបទល្មើស ធនធាន​ធម្មជាតិ ​ កន្លងមក​បាន​បើក​ប្រតិបត្តិការទ្រង់​ទ្រាយធំ​ចុះ​បង្ក្រាប​ រថយន្ដ​បាកុង​​ជា​មធ្យោ​បាយ​ ដឹក​អនុផល​ព្រៃឈើ​យក​មក​ដុត​បំផ្លាញ​ចោល​ជា​បន្ដបន្ទាប់​ផងដែរ​ ។​ ​

ប៉ុន្តែមកដល់បច្ចុប្បន្ននេះក្រុម​អ្នក​សារ​ព័ត៌មាន​យើង​បាន​ប្រទះឃើញ ​ក្រុមហ៊ុន​ធីង៉ា​អភិវឌ្ឍន៍ ​និង​វិនិយោគ​​​កំពុង​ប្រើ​រថយន្ដ​បា​កុង​​ដែល​ត្រូវ​បាន​ហាម​​ឃាត់នេះ​ដឹក​ជញ្ជូន​​​អនុផល​ព្រៃឈើ «ឈើមូល»​នៅក្នុង​ទឹកដីខេត្តព្រះវិហារ​បានយ៉ាង​រលូន​។

គួរបញ្ជាក់ថា ព្រៃឡង់​ ដែលស្ថិតនៅក្នុង​ស្រុក​រវៀង​ បើ​ទោះបី​​ រាជរដ្ឋាភិបាលកម្ពុជា​ ​ដែល​មាន​សម្ដេច​តេជោ​ ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី ​​បាន​ដាក់​បញ្ចូល​ជា​ព្រៃ​អង្គតែននោះ​ ​បាន​នឹង​កំពុង​តែ​ទទួល​រង​ការ​កាប់​បំផ្លាញ​យ៉ាងអាណាធិបតេយ្យក្រោមកណ្តាប់ដៃក្រុមហ៊ុន ធីង៉ា យកទៅកែឆ្នៃដោយគ្មានការទប់ពីសមត្ថកិច្ចឬស្ថាប័ណ្ណដែលពាក់ព័ន្ធម្តងណាឡើយ។

ប្រការនេះ​ហើយ ប្រជាពលរដ្ឋសូមអំពាវនាវ​ឲ្យប្រធាន​​គណៈកម្មការជាតិដើម្បី​ទប់ស្កាត់​ និង​បង្ក្រាបបទល្មើសធនធានធម្មជាតិមេត្តា ចាត់វិធាន​​ការទប់​​ស្កាត់​​បទល្មើសបំផ្លាញព្រៃឡង់ ​និងព្រៃព្រះរកា ខេត្តព្រះវិហារ ​ប្រកប​ដោយ​​ប្រសិទ្ធភាព​ផងចុះ​។

ជំុវិញបញ្ហានេះអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ដែលជាមេការបស់ក្រុមហ៊ុនធីង៉ាបានទេដោយសាគ្មានលេខទូរស័ព្ទ យើងនិងរងចាំការបកស្រាយបំភ្លឺពីភាគីដែលពាក់ព័ន្ធគ្រប់ម៉ោងធ្វើការ ៕០៨៥ ៤៧ ៣៣៣៣ /០៦៦ ៩៨៧ ៨៨៤/