លោក ឧត្តមសេនីយ៍ត្រី អុីចំរើន នាយប៉ុស្តិ៍ នគរបាល ច្រកអន្តរជាតិ ប៉ោយប៉ែត ចែកម៉ាស់ ចំនួន មួយលាន ម៉ាស់

លោកឧត្តមសេនីយ៍ត្រី អុីចំរើន នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងចែក (ម៉ាស.ចំនួន ១លាន.)- រយៈពេល១ខែ-ចាប់ពីថ្ងៃ.២៧ ខែមករា ឆ្នាំ២០២០…!!!

ក្រុងប៉ោយប៉ែត ៖ អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ ស្អែកនេះតទៅ នឹងចែក,ម៉ាសចំនួន ១លានម៉ាស ជូនមន្រ្តីនគរបាលច្រកទ្វារ និងភ្ញៀវជាតិ-អន្តរជាតិ ដើម្បីការពារការចម្លងមេរោគថ្មី ដែលបង្កឡើង ពីកូរ៉ូណាវីរុស។

ពិធីចែក,ម៉ាសចំនួន១លាននេះ ដោយមានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្រ្តីក្រោមឱវាទទាំងអស់។

មន្រ្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រាប់ អង្គភាពព័ត៌មាន
-ក្នុងស្រុកថា:នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះថា អំណោយម៉ាសទាំងអស់ បានមកពីជំនួយរបស់សប្បុរសជននានា។
ម៉ាសនេះនឹងចែកដល់-អ្នករត់ម៉ូតូឌុប កម្មករ អាជីវករ ,ភ្ញៀវជាតិ, អន្តរជាតិ ,ចេញចូល ,ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ព័ត៌មានបន្ថែមស្តីពីការចែកម៉ាស ជូនមន្រ្តីនគរបាលច្រកទ្វារ និងភ្ញៀវជាតិ-អន្តរជាតិចេញ-ចូល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ,។
សូមទំនាក់ទំទាក់ទងតាម ទូរស័ព្ទលេខ : 012 339 931 / 097 590 9999៕