ផ្ទុះ អាវុធ នៅកាសុីណូ បង្កដោយ ជនជាតិចិន ត្រូវសមត្ថ កិច្ចចាប់ វាយខ្នោះ ភ្លាមៗ

ផ្ទុះអាវុធក្នុងកាស៉ីណូនៅខេត្តព្រះសីហនុ បង្កឡើងដោយជនជាតិចិន ជនបង្កត្រូវកម្លាំងនគរបាលវៃខ្នោះភ្លាមៗ

ក្រុងព្រះសីហនុ:មានករណីមួយផ្ទុះអាវុធនៅក្នុងកាស៉ីណូ យ៉ាដូលី ដែលបង្កឡើងដោយជនជាតិចិន នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ ខណៈមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយ។

សេចក្ដីរាយការណ៍ពីខេត្តព្រះសីហនុ បានឲ្យដឹងថា ជនបង្កដែលជាជនជាតិចិន ត្រូវកម្លាំងអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនបានភ្លាមៗផងដែរ និងដកហូតបានអាវុធខ្លីមួយដើម។

ក្នុងហេតុការណ៍នេះ ក៏បង្កឲ្យមានជនរងគ្រោះម្នាក់រងរបួសផងដែរ ដោយសារខ្មាន់កាំភ្លើងវាយ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំបន្ដ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕