មានអ្នក រត់ការ ឈ្មោះ យឹម ផៃភីវីវ៉ាន់នុត្ត អតីត អាវុធហត្ថ ម្នាក់ឲ្យនៅ ក្រៅឃុំ

មានអ្នកចង់រត់ការឲ្យអតីត
មន្ត្រីអាវុធហត្ថម្នាក់ដែលក្លែងឯកសារបន្លំលុយ 30 ម៉ឺនដុល្លារពីជនជាតិកូរ៉េឲ្យនៅក្រៅឃុំ

ភ្នំពេញ ៖អតីតមន្ត្រីប៉េអឹមម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីរសៀល
ថ្ងៃទី09ខែមករាឆ្នាំ2020វេលាម៉ោង16និង00នាទីស្ថិតនៅភូមិតាអុកសង្កាត់វាលស្បូវខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

បន្ទាប់ពី
អតីតមន្ត្រីអាវុធហត្ថរូបនេះបានធ្វើឯកសារក្លែងក្លាយបន្លំជនជាតិកូរ៉េអស់ចំនួន30ម៉ីនដុល្លាអាមេរិក។

បើតាមជនរងគ្រោះដែលជាជនជាតិកូរ៉េបានបង្ហើបនឹងរៀបរាប់អោយដឹងថា៖
នៅថ្ងៃទី 14 ខែវិច្ឆិកាឆ្នាំ 2010 ខ្ញុំបាទបានខ្ចីប្រាក់ពីឈ្មោះអ៊ុយសុភីនិងឈ្មោះប៊ុនឈុន្នីចំនួនបួនម៉ឺនដុល្លាអាមេរិកដែលមានការប្រាក់5ភាគរយក្នុងមួយខែបន្ទាប់មកខ្ញុំបាទបានសងប្រាក់ទាំងដើមទាំងការចំនួន 16 ម៉ឺនដុល្លារអាមេរិកដែលមានជាលិខិតប្រគល់ឯកសារចុះថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2017។

ដោយសារខ្ញុំបាទជាជនជាតិកូរ៉េមិនចេះអានសរសេរអក្សរខ្មែរ និងទុកចិត្តរាប់អានឈ្មោះ
យឹម ផៃភីវីវ៉ាន់នុត្ត
ដូចកូនបង្កើតទើបឲ្យឈ្មោះនេះធ្វើជាសាក្សីសម្រួលក្នុងការបង្កើតកិច្ចសន្យាទាំងពីរខាងលើ។

តែឈ្មោះយឹម ផៃភីវីវ៉ាន់នុត្ត
បានក្លែងក្នុងលិខិតប្រគល់ឯកសារចុះថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2017 ទៅជាចំនួនប្រាក់សរុប 30 ម៉ឺនដុល្លាអាមេរិកហើយដាក់ពាក្យបណ្ដឹងរក្សាការពារដីរបស់ខ្ញុំដោយអះអាងថាខ្ញុំបាទនៅជំពាក់ប្រាក់ចំនួន 14 ម៉ឺនដុល្លារអាមេរិកទៀតហើយឈ្មោះយឹម ផៃភីវីវ៉ាន់នុត្ត
ដែលជាសាក្សីក្នុងកិច្ចសន្យាចុះថ្ងៃទី 14 ខែវិច្ឆិកាឆ្នាំ 2010 និងជាសាក្សីក្នុងលិខិតប្រគល់ឯកសារចុះថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2017។

បានតាំងខ្លួនជាសហម្ចាស់បំណុលដឹងខ្ញុំបាទទៅវិញមិនឱ្យធ្វើការលក់ជួលបញ្ចាំធ្វើអំណោយមរតយកទៅចូលហ៊ុននិងបង្កើតប្រាក់វិភោគអនុប្បទានសិទ្ធនានសឲ្យអ្នកដទៃក្នុងក្បាលដីចំនួន 2 កន្លែងដែលមានលេខ 308/16សដ ថ្ងៃទី 26 ខែតុលាឆ្នាំ 2016 ស្ថិតនៅខេត្តបាត់ដំបង។

និងក្បាលដី 357 ទំហំ 6345m2( ម៉ែត្រការ៉េ)ស្ថិតនៅក្នុងខេត្តកណ្ដាលរបស់ខ្ញុំបាទដែលបានធ្វើឱ្យខូចប្រយោជន៍ខ្ញុំបាទជាខ្លាំង៕