ប្រជាពលរដ្ឋ ភូមិទ្រា៤ និងភូមិដំណាក់ធំ៣ សហការជាមួយ អាជ្ញាធរ ស្ថាបនា ផ្លូវ ចាក់បេតុង មួយខ្សែ ទទឹង៧ ម៉ែត្រ និងបណ្តោយ ២៥០ម៉ែត្រ

ប្រជាពលរដ្ឋភូមិដំណាក់ធំ៣ និងភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានសហការគ្នា ស្ថាបនាផ្លូវមួយខ្សែទទឹងប្រវែង៧ បណ្តោយ ២៥០ម៉ែត្រ

ភ្នំពេញ៖នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ លោក ឈិនដារ៉ា មេភូមិទ្រា៤ លោកឈុនសារ៉ាវី មេភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងជ័យ៣ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងប្រជាពលរដ្ឋនៅភូមិទាំងពីរបានចុះពិនិត្យការឈូសឆាយនិងស្ថាបនាផ្លូវចាក់បេតុងដែលមានទទឹង៧ម៉ែត្រនិងបណ្តោយ២៥០ម៉ែត្រជាថវិការបស់ប្រជាពលរដ្ឋទាំងពីរភូមិមានព្រំប្រទល់ជាប់គ្នា។

លោកឈិនដារ៉ា មេភូមិទ្រា៤ និងលោក ឈុនសារ៉ាវី មេភូមិដំណាក់ធំ៣ បានឲ្យតាព្រហ្មដឹងថាដោយមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋទាំងភូមិឲ្យអាជ្ញាជួយដោះស្រាយបញ្ហាផ្លូវសំរាប់ប្រជាពលរដ្ឋធ្វើដំណើរឲ្យបានងាយស្រួលក្នុងនាមអាជ្ញាធរមូលដ្ឋានក៏បានធ្វើការសម្របសម្រួលជូនពួកគាត់ទៅតាមសំណូមពរដែលប្រជាពលរដ្ឋចង់បាន។

លោក បានបន្តថាជាក់ស្តែងដូចជាថ្ងៃនេះយើងបាននាំគ្រឿងចក្រមកឈូសឆាយធ្វើគ្រឹស្គដើម្បីស្ថាបនាផ្លូវចាក់បេតុងមួយខ្សែនេះឲ្យបានឆាប់រួចរាល់ជាស្ថាពរប្រយោជន៌សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

ជាចុងក្រោយអាជ្ញាភូមិ ទ្រា៤ និងអាជ្ញាធរ ភូមិដំណាក់ធំ៣ សូមសំណូមពរ ដល់ប្រជាពលរដ្ឋនៅអមសងខាងផ្លូវនេះមេត្តាជួយសហការជាមួយក្រុមហ៊ុន ក្នុងការស្ថាបនាផ្លូវមួយខ្សែនេះនិងជូយថែរក្សាកំណាត់ផ្លូវនេះប្រើប្រាស់ឲ្យបានយូរអង្វែងទៀតផង។ដោយតាព្រហ្ម