ចុម កណ្តុំឆែប អភិបាល ស្រុកអង្គរ បូរីបើកដៃ ឲ្យជនជាតិ វៀតណាម ចូលមកធ្វើស្រែ នៅទឹកដី ដែលខ្លួនគ្រប់គ្រង

ដីស្រែប្រាំងនៅស្រុកអង្គរបូរីជាង៣ពាន់ហិកតា ត្រូវបានជួលអោយជនជាតិវៀតណាម ផ្ទុយគោលការណ៍រាជរដ្ឋាភិបាល

តាកែវ៖អាជ្ញាធរស្រុកអង្គរបូរី ខេត្តតាកែវ ទទួលស្គាល់ថា ពិតជានៅមានជនជាតិវៀតណាមចូលមកធ្វើស្រែលើទឹកដីឃុំគោកធ្លក ពិតប្រាកដមែន ហើយដីស្រែដែលដាក់ជួលអោយជនជាតិវៀតណាម នេះ ជាដីរបស់មន្ត្រីរាជការ ថែមទៀតផង ។

នេះបើតាមការអោយដឹងពីលោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរី រាជរដ្ឋាភិបាលកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ បាន សារាចរណែនាំទៅដល់គ្រប់ក្រសួង ស្ថាប័ន និង អាជ្ញាធរ ដែនដីពាក់ព័ន្ធ ទាំងអស់ហាមជួលឬលក់ដីស្រែ ចម្ការឬ លំនៅឋាននៅតាមព្រំដែន ទៅអោយប្រជាពលរដ្ឋ នៃប្រទេសជិតខាង រួមទាំងតំបន់មិនទាន់បានកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែន ផ្លូវការ រួច។

ទាក់ទងបញ្ហាជួលដីស្រែក្បែរព្រំដែនអោយជនជាតិវៀតណាមនេះផងដែរ រាជរដ្ឋាភិបាលបានលើកទ្បើងពីហេតុផលថា ការជួលដីជាប់ព្រំដែនអោយទៅប្រទេសជិតខាងនេះ វាបង្កភាពស្មុគស្មាញ ដល់ការអនុវត្តការងារ របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន និង មានការលំបាកក្នុងការគ្រប់គ្រង។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំគោកធ្លក ស្រុកអង្គរបូរី សុំមិនបញ្ចេញឈ្មោះ បានឲ្យតាព្រហ្ម ថា នៅក្នុងឃុំគោកធ្លកមានផ្ទៃដីស្រែប្រាំង ជាង៣ពាន់ហិកតា ក្នុងនោះផ្ទៃដីស្រែជាង ៥០% នៅក្បែរព្រំដែន គឺត្រូវបានធ្វើស្រែប្រាំងដោយជនជាតិវៀតណាមចូលមកធ្វើយ៉ាងសកម្ម តែអាជ្ញាធរមូលដ្ឋានដូចជាគ្មានវិធានការ លើគោលការណ៍ណែនាំណាមួយរបស់សម្តេចក្រឡាហោម ស ខេង នោះឡើយ ។

ពលរដ្ឋរូបនោះបាននិយាយទៀតថា ប្រហែលជាមានការត្រូវរ៉ូវគ្នាជាមិនខាន ទើបបើកដៃជួលដីអោយវៀតណាមបែបនេះ? ។

ប្រជាពលរដ្ឋមួយរូបទៀតបានបន្តទៀត ថា គឺមានបុគ្គលមួយរូបឈ្មោះ លោក ម៉ាន ជាអ្នករត់ការក្នុងការជួលដីស្រែទៅអោយជនជាតិវៀតណាមធ្វើស្រែ ក្នុងស្រុកអង្គរបុរី នេះ ។

ប្រជាពលរដ្ឋ សង្ឃឹមថា លោក អ៊ូច ភា អភិបាលខេត្តតាកែវ នឹងមានចំណាត់ការជុំវិញបញ្ហានេះ ៕០៦៦ ៩៨៧ ៨៨៤/០៨៥ ៤៧ ៣៣៣៣ /០៩៣ ៦៩០ ៦៧៨/