កិច្ចប្រជុំ របស់ឧត្តម ក្រុមប្រឹក្សា ពិគ្រោះនិង ផ្តល់យោបល់ នៅសាលាខេត្ត មណ្ឌលគីរី

ខេត្តមណ្ឌលគីរី៖ ក្រុមការងារ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ មកពីប្រតិភូ គណបក្សពន្លឺថ្មី អមដំណើរដោយ ក្រុមលេខាធិការដ្ឋាននាយករដ្ឋមន្ត្រី ប្រចាំវិមានសន្តិភាព និងក្រុមអ្នកសារព័ត៌មាន បានចុះសិក្សាស្រាវជ្រាវ ករណីដកតួនាទីស្មៀន ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០កន្លងទៅ។

ពេលព្រឹក ក្រុមការងារ បានធ្វើបទសម្ភាស ជាមួយលោកស្រី ញាុំ សុភី អតីតស្មៀនឃុំសែនមនោរម្យ ដើម្បីបានជ្រាបជាមុខការ ហើយវេលាល្ងាច បានជួបប្រជុំនៅរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីស្វែងយល់ ភាពមិនប្រក្រតី នៃការដកស្មៀនឃុំ និងបញ្ហាដីចំការស្រល់ របស់រដ្ឋ ដែលត្រូវបានមន្ត្រីគ្រាប់ល្ពៅឃុបឃិតគ្នាជាប្រពន្ធព័ទ្ធរបងយកចែកគ្នា ដែលជាអំពើពុករលួយដ៏សែនអាក្រក់មួយក្បត់ប្រជាជននិងនៅថ្នាក់មូលដ្ឋាន។

លោក ស្រី ញាុំ សុភី បានរៀបរាប់នៅការឈឺចាប់ទាំងអួលដើមកនិងទឹកភ្នែករលីងរលងហូរចេញ ដោយក្ដីស្រណោះ មិនដឹងថាខ្លួនខុសអី ?។

ដែលគ្រាន់តែមិនបានបោះត្រាលើឯកសារដីធ្លី ដែលមានភាពមិនប្រក្រតី ព្រោះជាដីចំការស្រល់ របស់រដ្ឋ។
លោកស្រីបានចាត់ទុកថា នេះជារឿងដ៏អយុត្តិធម៌របស់លោកស្រី ក្នុងដំណែងជាស្មៀនឃុំ ដែលបំរើសេវាសាធារណះដល់ប្រជាពលរដ្ឋអស់រយ:ពេលជិត៧ឆ្នាំកន្លងមកហើយ។

លោកស្រីបានរៀបរាប់ទាំងទឹកភ្នែកថា លោកស្រីគោរព ស្រលាញ់ ចូលចិត្តលោកអភិបាលស្រុក សៀក មុនីខ្លាំងណាស់ ហេតុអីត្រូវលោកអភិបាលស្រុកម្នាក់នេះ បញ្ជាអោយដកដំណែងលោកស្រីទាំងតក់ ក្រហល់បែបនេះទៅវិញតែលោកស្រីខុសអ្វី?

នៅឯសាលាខេត្ត លោក សៀក មុនីអភិបាលស្រុកអូររាំងដែលមានកេរ្តិ៍ឈ្មោះមិនសូវល្អនិយាយថា ដោះសាថា ស្មៀនធ្វើការយឺតឯកសារ ហើយមានពលរដ្ឋប្ដឹង ទើបក្រុមប្រឹក្សាឃុំសែនមនោរម្យ ប្រជុំដកស្មៀនតែម្ដង ប៉ុន្តែនៅពេលឧត្តមក្រុមប្រឹក្សាសួររកពាក្យបណ្ដឹងរបស់ពលរដ្ឋ បែរជាថាគ្មានទៅវិញឆ្កុយ!។

ចំណែកអ្នកស្រី ញាុំ សុភី និយាយថា ការដកអ្នកស្រីចេញពីស្មៀន មិនមានប្រជុំក្រុមប្រឹក្សាឃុំទេ។

សំនួរមួយបានសួរទៅលោកស្រីមេឃុំថា ចុះការដកស្មៀននេះមានជាប់ពាក់ព័ន្ធលោកអភិបាលស្រុកទេ?
លោកស្រីមេឃុំឆ្លើយថា មិនមានជាប់ពាក់ព័ន្ធនិងលោកសៀកមុន្នីអភិបាលស្រុកអូររាំងនោះទេ។

តែក្រុមការងារមានខ្សែអាត់សំលេងរបស់លោកស្រីមេឃុំថា ការដកស្មៀននេះគឺខាងអភិបាលស្រុកបញ្ជាមក បើលោកស្រីប្រកែក ខ្ញុំនិងចាក់សំលេងអោយស្ដាប់ឡើងវិញ។

ខណ:នេះអ្នកស្រីមេឃុំគាំងឆ្លើយមិនរួចក្នុងកិច្ចពិភាក្សា លោកសៀក មុនីក៏បានទទួលកំហុសផងដែរ តែលោកនឹងធ្វើការកែប្រែឡើងវិញ។

ក្រុមការងារ ស្នើសុំអោយមានការតែងតាំងការងារសមស្របណាមួយឡើងវិញ ដល់អតីតស្មៀនដែលបានដកទាំងអយុត្តិធម៌តែប៉ុណ្ណោះ នឹងបញ្ជាក់ថា មិនត្រូវទុកនៅកន្លៀតជញ្ជាំង ដូចខ្មោចដែលស្លាប់ហើយ រកកន្លែងចាប់ជាតិមិនឃើញអញ្ចឹងទេ។

ចំណុចមួយទៀត ក្រុមការងារក៏ស្នើអោយពិនិត្យឡើងវិញ រឿងបង្គោលដែលបោះលើដីចំការស្រល់រដ្ឋ តើពេលណាទើបដកបង្គោលចេញវិញ?
ចំណែកមន្ទីរដែនដី ដែលកាន់ផែនទីដីខេត្តក៏មិនទាន់ប្រាកដនៅឡើយ ដោយកំណត់មិនទាន់ច្បាស់លាស់នៅឡើយ៕

ជាចុងក្រោយ លោកស្រី ញាំសុភី បានលើក ម្រាមដៃដប់ សំណូមពរ ទៅដល់ លោក ស្វាយសំអៀងអភិបាលខេត្ត មណ្ឌលគីរី និងសម្តេច ក្រឡាហោម សខេង មេត្តាជួយរកយុត្តិធម៌ ឲ្យលោកស្រីផង មន្រ្តីល្អត្រូវបាន អភិបាលស្រុក អូររាំង ឈ្មោះសៀកមុន្នី ដកស្ពី គ្រវែងចោលទៅកៀនជញ្ជាំង ហើយដាក់ជំនួសមកវិញ សុទ្ធតែមន្រ្តីពុករលួយនិងបក្សពួករបស់គ្នាគេ។