បែក ធ្លាយ ផ្កាយមួយ សួនសុខព្រលឹង និងប្រពន្ធ លួចលក់ផ្ទះ ម្តាយធម៌ ជនជាតិ បារាំង

បែកធ្លាយលោកផ្កាយមួយ សុខ សួនព្រលឹង លួចលក់ផ្ទះម្ដាយធម៌ជាជនជាតិបារាំង​ ដែលពេលទិញដាក់ឈ្មោះខ្លួនឯង​ ហេីយយកលុយទៅបាត់

នៅព្រឹកថ្ងៃទី ៧​ ខែ​ មករា​ ឆ្នាំ​ ២០២០​ នេះ​ លោកយាយ​ LORRAIN ep KLEIN Dominique Marie Alizabeth អាយុ​ ៧៥​ ឆ្នាំ​ ជនជាតិ​ បារាំង​ អតីតប្រធាន​អង្គការ​ សម្រស់​ភក្ត្រាកុមារខ្មែរ​ ESK បានមកជួបលោកផែង​ វណ្ណៈ​ ដេីម្បី​អោយជួយលោកយាយអំពីរឿងកូនធម៌លោកយាយ​លួចលក់ផ្ទះ​លោកយាយ​នៅ​សង្កាត់​ ផ្សារដេីមថ្កូវ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកយាយ​ KLEIN បាន​រៀបរាប់ថា​ លោកយាយ​មកប្រទេស​កម្ពុជា​ តាំងពីឆ្នាំ​ ១៩៩០ជាង​ ដេីម្បី​បេីកអង្គការមួយជួយកុមារកម្ពុជា​ ។ លុះដល់ឆ្នាំ​ ១៩៩៦​ លោកយាយ​ បានស្គាល់​ឈ្មោះ​ សុខ​ សួនព្រលឹង​ និងបានស្រលាញ់ពេញចិត្តយកលោក​ សុខ​ សួនព្រលឹង​ ធ្វើ​ជា​កូនធម៌​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ឆ្នាំ​ ២០០៥​ លោក​យាយ​ KLEIN បានទិញផ្ទះនិងដីមួយកន្លែងគឺផ្ទះលេខ​ ១៩​ ផ្លូវ​លេខ​ ១៤៥​ ក្រុមទី​ ២៣​ សង្កាត់​ផ្សារដេីមថ្កវ​ ខណ្ឌចំការមន​ តម្លៃ​ ៦៥០០០​ ដុល្លារ​ ពីឈ្មោះ​ ជា​ អាន​ និង​ គង់​ ចន្ធី​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ ដោយលោកយាយ​ KLEIN ជាជនជាតិ​ បារាំង​ មិនអាចឈរឈ្មោះជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​ធ្លី​ផ្ទះសំបែងបាន​ លោកយាយ​បាន​អោយ​ ដាក់​ឈ្មោះកូនធម៌​លោកយាយ​គឺ​ ឧត្ដមសេនីយ៍​ សុខ​ សួនព្រលឹង​ ជាម្ចាស់​កម្មសិទ្ធិ​ ។

បន្ទាប់មកលោកយាយបានធ្វេីកិច្ចព្រមព្រៀងមួយជាមួយកូនធម៌ ដោយ​ឲ្យកូន​ធម៌​ សុខ​ សួនព្រលឹង​ មានសិទ្ធិ​ត្រឹម​តែរស់នៅ​ តែគ្មានសិទ្ធិ​ លក់ដូរ​ ជួល​ បញ្ចាំ​ ឬ​ ផ្ដល់​អំណោយ​ ឬ​ ផ្ទេរអោយអ្នកទៃឡេីយ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់​តែ​នៅឆ្នាំ​ ២០១៩​ កូនធម៌​លោកយាយ​ ដែលជា​ឧត្ដមសេនីយ៍​ត្រី​ សុខ​ សួនព្រលឹង​ នាយនគរបាលជាតិជាន់ខ្ពស់​ នៅ​សាលាបណ្ឌិតសភា​នគរបាល​ និង​ ប្រពន្ធ​ឈ្មោះ​ អ៊ុំ​ វណ្ណា​ នាយទាហានស័ក្តិប្រាំ​ បានលួច​លក់ផ្ទះលោកយាយអោយទៅអ្នកដទៃដោយ​មិនបាន​ប្រាប់លោកយាយអោយដឹង​ និង​ មិនបានយកលុយមកប្រគល់អោយលោកយាយជាម្ចាស់ផ្ទះឡេីយ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកយាយ​ KLEIN បាន​ព្យាយាមទាក់ទងទៅ​កូនធម៌​ជា​ ឧត្ដមសេនីយ៍​ត្រី​ សុខ​ សួនព្រលឹង​ និង​ ប្រពន្ធ​ ឈ្មោះ​ អ៊ុំ​ វណ្ណា​ អោយចេញមុខមក​ដោះស្រាយជាមួយលោកយាយ​ តែ​កូនធម៌​រូបនោះចេះតែពន្យាពេលរហូត​ ។

ហេតុ​នេះហើយ​ទេីបលោកយាយមកពឹង​ លោកផែង​ វណ្ណៈ​ អោយជួយ​អន្តរាគមន៍​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់​ពី​ទទួលបាន​ព័ត៌មាន​ពី​លោកយាយ​KLEIN នៅព្រឹក​ដដែល​នេះ​ លោកផែងវណ្ណះបានទូរស័ព្ទសួរទៅលោក សុខ​ សួនព្រលឹង​ ដេីម្បី​បញ្ជាក់​អំពី​បញ្ហា​នេះ​ លោក​ឧត្ដមសេនីយ៍​ សុខ​ សួនព្រលឹង​ បានទទួល​ស្គាល់​ថា​ គាត់​ពិតជាបានលក់ផ្ទះនោះមែនបានតម្លៃ​ជាង​ ៥០​ ម៉ឺន​ដុល្លារ​មែន។

លោកឧត្ដមសេនីយ៍​ សុខ​ សួនព្រលឹង​ បានអោយដឹងទៀតថា​ ការលក់ផ្ទះនេះ​ ម្ដាយធម៌​គាត់​អោយលក់ដែរ​ ។ លោកឧត្ដមសេនីយ៍​បានបន្ថែមថា​ លោកសុំអោយលុយ​ ១៥​ ម៉ឺន​ ដុល្លារ​ ទៅ​ម្ដាយ​ធម៌​លោកដែរ​ តែសុំពេល​ ៣​ ខែ​ ទៀត​ តែម្ដាយធម៌មិនព្រម​ ។

ទាក់ទិននិង រឿងរ៉ាវ ខាងលើនេះ តាព្រហ្ម មានអាចទាក់ទង លោក ផ្កាយមួយ សុខ សួនព្រលឹង បាននៅឡើយទេ ។ក៏ប៉ុន្តែ អ្នកច្បាប់រូប បានអះអាងថា ទង្វើរបស់ លោកផ្កាយ មួយរូបនោះ និងប្រពន្ធ ធ្វើនោះ គឺជាអំពើ ល្មើសច្បាប់ ប្រឈមនិង បទល្មើស រលោភ លើសេចក្តី ទុកចិត្ត បើសិនជា លោកយាយ ជនជាតិ បារាំងរូបនោះ ប្តឹង មិនអាចគេចពីសំណាញ់ច្បាប់បានទេ។ប្រភព៖ផែងវណ្ណះ