ជនក្កែងក្លាយ ជានគរបាល បំរុង ចាប់ប្រជាពលរដ្ឋ វាយ ខ្នោះ នៅម្តុំបឹងកក់

ជនស្លៀកពាក់សុីវិល បំរុងធ្វើសុីប្រជាពលរដ្ឋនៅម្តុំបឹងកក់ ដល់សួររកការពិតជាប៉ូលិសក្លែងក្លាយសោះ ដោយបានពាក់អាវយឺតប៉ូលិសខាងក្នុងទៀតផង

ចុងក្រោយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ចំពោះមួយរយៈពេលថ្មីៗនេះ ទាក់ទងចំពោះតំបន់បឹងកក់ ដែលតែងតែមានជនស្លៀកពាក់សុីវិលមួយក្រុម បានចាប់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅទីនោះជារៀងរាល់ថ្ងៃ មិនថាយប់ ឬថ្ងៃ បង្កធ្វើឲ្យមហាជននៅក្នុងទីក្រុងភ្នំពេញ មានការព្រួយបារម្ភជាខ្លាំង និងបានស្នើសុំទៅដល់ស្នងការនគរបាលរាជធានីភ្នំពេញ សុំជួយពិនិត្យចំពោះរឿងមួយនេះផង។

ក្នុងនោះដែរ ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ ទៅលើករណីជនសុីវិលមួយក្រុមដែលតែងតែចុះចាប់គ្រឿងញៀននៅម្តុំបឹងកក់នោះ មិនមែនជាសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដីរាជធានីភ្នំពេញ នឹងធ្វេីការស្រាវជ្រាវបង្កាទប់ស្កាត់មិនអោយក្រុមជនស្លៀកសុីវិលទាំងនោះបង្កបញ្ហាទាំងនេះទៀតឡេីយ។

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ មានហេតុការបង្កភាពភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ ស្លៀកពាក់សុីវិល ហើយបានអះអាងខ្លួន គឺជាមន្រ្ដីប៉ូលីសពន្លត់អគ្គីភ័យ នៅស្រុកអង្គស្នួល។

បានបម្រុងនឹងចាប់បុរសម្នាក់ ពេលកំពុងដើរ នៅតំបន់បឹងកក ពេលកំពុងទៅធ្វើការ ស្រាប់តែបុរសនោះ បានជិះមកជិត រួចចោទថា មានគ្រឿងញៀន ហើយគំរាមវាយខ្នោះ និងចង់បាញ់ថែមទៀតផង។

បន្ទាប់ពីមានរឿងរ៉ាវ ភ្ញាក់ផ្អើលមួយនេះបានកើតឡើងរួចមកស្រាប់តែក្រុមអ្នកសារព័ត៌មាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងដេញដោលចោទសួរទៅបុរសរូបនេះ ដោយការពិត បុគ្គលរូបនេះមិនមែនជាមន្រ្ដីប៉ូលីសនោះទេ។

គឺថាខ្លួនជាអ្នករស់នៅជាមួយមន្រ្ដីពន្លត់អគ្គីភ័យទៅវិញ មិនត្រឹមត្រូវប៉ុណ្ណឹងនោះទេបុគ្គលរូបនេះថែមទាំងមានពាក់អាវយឺតប៉ូលីស និងធ្លាប់ធ្វើសកម្មភាពនេះ ២ដងរួចមកហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ និងឃាត់ខ្លួនជននេះយកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីចាត់ការតាមនិតិវិធីផ្លូវច្បាប់។