ខួបលើកទី៤១ ១៩៧៩ – ២០២០ នៃថ្ងៃជ័យជំនះ ៧ មករា

៧មករា ខ្មែររួចទុក្ខា ពីបនទុរយស ចាកផុតក្ដីស្លាប់ ជាតិយើងមានឈ្មោះ សាមគ្គីសង្គ្រោះ ឈ្មោះថារំដោះ។

រណសិរ្យសាមគ្គី ២ធ្នូ៧៨ ស្នួលក្រចេះនេះន័យ ថ្ងៃរួមកំលាំង
ប្រមូលវីរ:ជន ក្រោកឡើងតតាំង ប្រយុទ្ធប្រឆាំង និងខ្មាំងប៉ុលពត។

ដំណាលកាលអើយ កាលមុនរំដោះ ខ្មែរយើងទាំងអស់ រស់ភពអវចី ស្រូវអាចធ្វើបាន តែគ្មានបាយឆី បឹងមានបន្លែត្រី យកឆីពុំបាន។

ធ្វើការស្លាប់ចោល ប្រាក់ខែមិនអោយ បាយហូបមិនបាន វាល់ទឹកបបរ ចូកដាក់ក្នុងចាន មិនឆ្អែតស្រាកស្រាន បានទឹកត្រឡោក។

បើឈឺចាប់ផ្សា មានថ្នាំអង្គការ ហៅថាអាចម៌ទន្សាយ គ្មានទេថ្នាំពេទ្យ ទោះឈឺចាប់កាយ ឬគ្រុនផ្ដាសាយ អាចម៍ទន្សាយតែមួយមុខ។

ការងារកាប់គាស់ រែកពន់លីសែង ថ្ងៃក្ដៅហួតហែង ចំបែងឱរា
បែបន់ដល់ព្រះ សំពះទេវតា ថ្ងៃណាខែណា? ទើបខ្មែរផុតទុក្ខ?

ការ