ការរុករក ជនរងគ្រោះ នៅខេត្តកែប ត្រូវបានបញ្ចប់ នៅវេលា ម៉ោង ១២ ថ្ងៃត្រង់នេះ

ប្រតិបត្តិការរុករក បានបញ្ចប់ ជនរងគ្រោះសរុប ៥៩ នាក់ (របួស ២៣នាក់ និងស្លាប់កើនឡើងរហូត ៣៦នាក់)

ខេត្តកែប៖យោងតាមការអះអាងពី កងពលតូចលេខ៧០ បានបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការរុករក និងជួយសង្គ្រោះនៅក្នុងករណីបាក់រលំអគារកំពស់៧ជាន់នៅខេត្តកែប ត្រូវបានបញ្ចប់នៅម៉ោង ១២ និង០០ ថ្ងៃត្រង់ ​ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ ។

លទ្ធមានដូចខាងក្រោម៖រកឃេីញសរុប = ៥៩ នាក់ ( ប្រុស ៣៧ , ស្រី ២២ )
– របួស = ២៣ នាក់ ( ប្រុស ១៥ , ស្រី ៨ )
– ស្លាប់ = ៣៦ នាក់ ( ប្រុស ២២, ស្រី ១៤ )
បញ្ជាក់៖ ក្នុងចំនួនរួម ៥៩ នាក់ មានក្មេង ៦ ( ប្រុស ៤ , ស្រី ២ )គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាដល់ជនរងគ្រោះ អ្នករងរបួស និងស្លាប់នៅក្នុងករណីបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប ដោយអ្នករងរបួសក្នុងមួយនាក់ទទួលបានថវិកា ៤០លានរៀល (១ម៉ឺនដុល្លារអាមេរិក) អ្នកស្លាប់វិញសាកសពមួយថវិកា ២០០លានរៀល (៥ម៉ឺនដុល្លារអាមេរិក) ព្រមទាំងថវិកាបន្ថែម១០លានរៀលសម្រាប់បុណ្យសពនីមួយៗ៕